បុរស​ម្នាក់​ជិះ​ម៉ូតូ ប៉ង​លោតទឹក​នៅលើ​ស្ពាន​ជ្រោយចង្វា​រ តែមិនបានសម្រេច

604
ចែករម្លែក

​ដោយ : ចាន់តូ​/​ភ្នំពេញ ​៖ បុរស​ម្នាក់ មិនដឹងថា​វិបត្តិ​អ្វី​បាន​ជិះ​ម៉ូតូ មួយគ្រឿង បំណងលោតទឹក​សម្លាប់ខ្លួន​នៅលើ​ស្ពាន​ជ្រោយចង្វា​រថ្មី ដើម្បី​បញ្ចប់ជីវិត​របស់ខ្លួន តែ​ត្រូវបាន​ប្រជាពលរដ្ឋ​នេសាទ​ត្រី​នៅក្បែរនោះ​ចេញ​ជួយសង្គ្រោះ​ទាន់ពេលវេលា​។

ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលកាលពី​វេលា​ម៉ោង ១០​និង​២០​នាទី​ព្រឹក ថ្ងៃទី​០២ ខែតុលា ឆ្នាំ​២០១៨ នៅ​ចំណុច​លើ​ស្ពាន​ជ្រោយចង្វារ​ថ្មី ស្ថិតក្នុង​ភូមិ​ដើម​គរ សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ ។​
​បុរស​ខាងលើ​ឈ្មោះ លឹម សម្បត្តិ អាយុ ៣០​ឆ្នាំ មានមុខ​របរ ស្នាក់​នៅផ្ទះ​៧​អា ផ្លូវលំ ភូមិ​ត្នា​ត សង្កាត់​សឹង​មានជ័យ ខណ្ឌមានជ័យ ។ ជិះ​ម៉ូតូ មួយគ្រឿង ម៉ាក Today ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 1CJ-3086 ។​

​ក្រោយពី​ជួយសង្គ្រោះ​ស្រង់​ឡើងគោក ​ក៏​ប្រគល់​ឲ្យ​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ជ្រោយចង្វារ ដើម្បី​សាកសួរ និង​ទាក់ទង​រក​សាច់ញាតិរ​បស់​គេ មូលហេតុ​យ៉ាងណា​មិនអាច​សុំ​ការបំភ្លឺ​បាន​នោះទេ​៕​B

#