បុរស​ម្នាក់​ជិះ​ម៉ូតូ​ឆ្លង​ផ្លូវត្រូវ​រថយន្តបុក​ស្លាប់ នៅ​ខណ្ឌមានជ័យ​

733
ចែករម្លែក

ដោយ​: ឆាយា​នាថ / ភ្នំពេញ​: បុរស​ម្នាក់​ជិះ​ម៉ូតូ​ចេញពី​ទិញ​បាយ​ឆា​ឆ្លងផ្លូវ ត្រូវ​រថយន្ត​កៀរ​បណ្ដាល​បោក​ក្បាល​បែក​ឈាម​ហូរ​ស្លាប់ កាលពី​វេលា​ម៉ោង​២២ ថ្ងៃទី​៤ ខែសីហា នៅ​ចំណុច​ក្បែរ​វត្ត​ដំបូក​ខ្ពស់ តាម​បណ្ដោយ​ផ្លូវ​២៧១ ស្ថិតនៅ​ភូមិ​ក្បាល​ទំនប់ សង្កាត់​បឹងទំពុន​២ ខណ្ឌមានជ័យ។​

​សព​ជនរងគ្រោះ​មានឈ្មោះ រ៉ុង សុខ​ពៅ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុ​របរ​សន្តិសុខ​សាលា ស្នាក់​នៅផ្ទះ​លេខ​៤៩​បេ​តេ តាមផ្លូវ​បេតុង ស្ថិតនៅ​ភូមិ​ក្បាល​ទំនប់​១ សង្កាត់​បឹងទំពុន​២ ខណ្ឌមានជ័យ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ស្គុ​ប​ពី​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ ភ្នំពេញ 1BD 3918​។

​សាក្សី​កន្លែងកើតហេតុ បញ្ជាក់ថា មាន​បុរសរងគ្រោះ​ជិះ​ម៉ូតូ​ឆ្លង​ទទឹងផ្លូវ​២៧១ ក្នុងទិសដៅ​ពី​ជើង​មក​ត្បូង​ចេញពី​ទិញ​បាយ​ឆា ដោយមាន​ប្រអប់​បាយ​ឆា​នៅ​កន្លែងកើតហេតុ ហើយ​ត្រូវ​រថយន្ត​បើក​បុក បណ្ដាល​បោក​ក្បាល​ហូរឈាម​ជ្រក​បណ្ដាល​ស្លាប់ៗ នៅ​កន្លែងកើតហេតុ​៕ ល​