បុរស​ម្នាក់​ជិះ​ម៉ូតូ​លឿន​ពេក​ជ្រុល​ទៅបុក​រថយន្ត​បណ្តាល​ឲ្យ​ស្លាប់​ក្រោយពី​បញ្ជូនទៅ​សង្គ្រោះ​

684
ចែករម្លែក

​ដោយ:​ចាន់តូ​/​ភ្នំពេញ​ ៖ បុរស​ម្នាក់​បាន​បែកក្បាល​ស្លាប់ ក្រោយពេល​បញ្ជូនទៅ​សង្គ្រោះ​មន្ទី​ពេទ្យ ខ​ណះ​ជិះ​ម៉ូតូ​មួយគ្រឿង​ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅបុក​រថយន្ត​មួយគ្រឿង​មិន​ចាំ​ម៉ាក​ពេញទំហឹង​ចំណែក​រថយន្ត​បើក​រត់​បាត់ស្រមោល​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ​ កើតឡើង​កាលពី​វេលា​ម៉ោង​១២​យប់​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃ ទី​១០ ខែ វិច្ឆិការ​ឆ្នាំ​២០១៨ ស្ថិតនៅ​ចំណុច ប៉ុស្តិ៍​២៤​ម៉ោង តាម​បណ្តោយ​ផ្លូវ​ភ្នំពេញ​ហាយ​ណូយ កែង និង​ផ្លូវ​ឧ​កញ្ញា​ម៉ុង​រិទ្ធី ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​
​រាជធានី​ភ្នំពេញ​។​

​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ជនរងគ្រោះ​(​ស្លាប់​)​មានឈ្មោះ នៅ គិរី ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិខ្មែរ មាន​ស្រុកកំណើត ភូមិ​ស្លែង​ដីដុះ ឃុំ​ព្រៃ​តា​ទែន ស្រុក​ពញាឮ ខេត្តកណ្តាល​។​

​តាម​សម្តី​សមត្ថកិច្ច​បន្តទៀតថា​មុន​កើត​គេ​ឃើញ​ជនរងគ្រោះ​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ឌ្រី​ម​សង់​២០១៨ ព​ណ័​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1GR-5876​ជិះ​ដោយ​បុរស​ម្នាក់​តាម​បណ្តោយ​ផ្លូវ​ភ្នំពេញ​ហាណូយ​ទិសដៅ ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន។ ខ​ណៈមកដល់​ចំនុចកើតហេតុ​ខាងលើ​បាន​ជ្រុល​ទៅបុក​រថយន្ត​មួយគ្រឿង​មិន​ចាំ​ម៉ាក​បើកបរ​តាម​បណ្តោយ​ផ្លូវ​សម្តេច ជា​ស៊ីម ​ទិសដៅ​ពី​លិចទៅ​កើត​ឆ្លង​មក​ផ្លូវ​ឧ​កញ្ញា​ម៉ុង​រិទ្ធី​ បាន​បន្តិច​ចំ​ទ្វារ ខាងស្ដាំ​ពេញទំហឹង​បោក​និង​ថ្នល់​រងរបួស​ធ្ងន់​ត្រូវ​រថយន្ត​គ្លី​និ​ច​ឯ​ជន មហានគរ​ដឹកយក​ទៅ​សង្គ្រោះ​ភ្លាមៗ តែ​អ​កុស​ល្យ​ជនរងគ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​តាមផ្លូវ​ត្រូវ​បា​ម​រថយន្ត​សង្គ្រោះ​ដឹក​មក​កន្លែងកើតហេតុ​វិញ​។​ចំណែក​រថយន្ត​បាន​បើក​គេច បាត់ស្រមោល​។​

​គួរបញ្ជាក់​ផងដែ​របស់រប​ដែល​នៅជាប់​និង​ខ្លួន​ជនរងគ្រោះ មាន​ទូរ​សព្ទ័​ចំនួន​២​គ្រឿង ខ្សែរ​ដៃ​១​ខ្សែរ និង​ចឹ​ញ្ជៀ​ន​១​វង់​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ចុះមក​ធ្វើ​កោសល្យវិច្ច័យ​រួច​ប្រគល់​សព​ជូនទៅ​សាច់​ញា​តិ យកទៅ​ធ្វើបុណ្យ​នៅ​ស្រុកកំណើត​តាម​ប្រពៃណី​។​ ចំណែក​ម៉ូតូ​សមត្ថកិច្ច​យកទៅ​រក្សាទុក​បណ្តោះ​អ​សន្ន​រងចាំ​សាច់​ញាតិ​យក​ឯកសារ​មក​ផ្ទៀ​ត​ផ្ទាត់​យក​ត្រឡប់ទៅផ្ទះ​វិញ​៕​B/