បុរស​ម្នាក់​ជិះ​ម៉ូតូ​មកលេង​ផ្ទះ​ម្ដាយ មកជួប​គ្រោះថ្នាក់​ចរាចរណ៍​ស្លាប់​នៅ​ផ្លូវ​៦០​ម៉ែត្រ ចោល​ប្រពន្ធ​កូនខ្ចី​

757
ចែករម្លែក

​ដោយ:ចាន់តូ​/​ភ្នំពេញ ​៖ ពិតជា​គួរ​ឲ្យ​សោក​សង្វេក​ណាស់ ខ​ណៈ​ពេល​ដែរ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ត្រឡប់​មកពី​ផ្ទះ​ម្ដាយ ហើយ​ជិះ​ម៉ូតូ​ទៅបុក​គ្នា​ជាមួយ​រថយន្ត​បា​ឡែ​ន និង​ផ្លោង​ដួល​ទៅ​កណ្ដាល​ថ្នល់​ត្រូវ​រថយន្ត​មួយគ្រឿង​ទៀត​មិន​ចាំ​ម៉ាក​បើក​មកពី​ក្រោយ បុក​និង​កិន​បន្ថែម​ពីលើ​ទៀត បណ្ដាល​ឲ្យ​ស្លាប់​យ៉ាង​អ​ណោ​ច​អធម៌ ចោល​ប្រពន្ធ​និង​កូន​ទើបតែ​អាយុ​៣​ខែ ។​ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៥០​នាទី​ព្រលប់ ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅតាម​បណ្ដោយ​ផ្លូវ​៦០​ម៉ែត្រ ស្ថិតក្នុង​ភូមិ​រលួស សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

​ជនរងគ្រោះ​(​សព​)​មានឈ្មោះ កង ធី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ មុខរប​កម្មក​រោងចក្រ មាន​ប្រពន្ធ​និង​កូនតូច​អាយុ​ទើបតែ បាន​៣​ខែ ស្នាក់នៅ​ម្ដុំ​សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ និង​មាន​ស្រុកកំណើត​ភូមិ​កណ្ដាល ឃុំ​ស្វាយចេក ស្រុក​រំដួល ខេត្តស្វាយរៀង ។​

​តាម​ប្រភពព័ត៌មាន​ពី​សាក្សី​ដែល​បានឃើញ​ហេតុការណ៍ បាន​ឲ្យ​ដឹងថា មុន​កើតហេតុ ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក ហុងដា​ឌ្រី​ម ឆ្នាំ​២០១៤ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ស្វាយរៀង​1G-8233 ធ្វើ​ដំ​ណៀរ​តាម​បណ្ដោយ​ផ្លូវ​៦០​ម៉ែត្រ ទិសដៅ​ពី​ជើង​ទៅ​ត្បូង។ ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ ជនរងគ្រោះ​បាន​វ៉ា​រថយន្ត​មួយគ្រឿង​មិន​ប្រ​យ​ត្ន័ ក៏​បុក​គ្នា​ជាមួយ​រថយន្ត​កាមរី​បា​ឡែ​ន ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2AM-0989 ដែល​ធ្វើដំណើរ​បញ្ច្រាស់​ទិសដៅ​គ្នា​ចំ​កង់​មុខ​ខាងឆ្វេង​ពេញទំហឹង រួច​ម៉ូតូ​និង​ជនរងគ្រោះ​ផ្លោង​ដួល​កណ្ដាល​ថ្នល់​ក៏ត្រូវ​រថយន្ត​មួយគ្រឿង​ទៀត​មិន​ចាំ​ម៉ាក​មិន​ចាំ​ស្លាក​លេខ​ដែល​បើក​មកពី​ក្រោយ​ស្រប​ទិស​គ្នា​ជាមួយ​ម៉ូតូ បាន​បុក​និង​កិន​ថែម​បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​គួរ​ឲ្យ​អាសូរ ហើយ​បាន​បើក​រត់គេច​បាត់ស្រមោល ។ ​បន្ទាប់ពី​កើតហេតុ​បងស្រី​និង​ប្រពន្ធ​ជនរងគ្រោះ​បាន​មកដល់​អង្គុយ​យំសោក​ស្ដាយ​ប្អូន​និង​ប្ដី ដ៏​គួរ​ឲ្យ​សង្វេក ។​

​ក្រោយពេល​កើតហេតុ កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​សហ​ការ​ជាមួយ​ជំនាញ​ចរាចរណ៍​ចុះមក​វាស់វែង និង​ធ្វើ​កំណត់ហេតុ​ប្រគល់​សព​ជនរងគ្រោះ​ឲ្យ​ទៅ​ក្រុមគ្រួសារ​ដឹកយក​ទៅ​ស្រុកកំណើត​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ចំណែក​រថយន្ត​កាមរី​បា​ឡែ​ន​និង​អ្នកបើកបរ រួមទាំង​ម៉ូតូ​រងគ្រោះ ត្រូវបាន​សមត្ថកិច្ច​ប​ញ្ជួ​ន​ទៅ ការិយាល័យ​ចរាចរណ៍​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​រងចាំ​ដោះស្រាយ​គ្នា​តាមច្បាប់​នៅពេល​ក្រោយ ៕​B/