បុរស​ម្នាក់​ជិះ​ម៉ូតូ​ខ្វះ​ការប្រុង​ប្រយ័ត្ន​​​​​​ ជ្រុល​ទៅបុក​រ៉ឺម៉ក​ដឹក​បន្លែ​ពីក្រោយ​បណ្ដាល​បោក​ក្បាល​នឹង​ថ្នល់​ស្លាប់​ភ្លាមៗ​

114
ចែករម្លែក

ដោយ:សាវ​រក្ស​/ភ្នំពេញ ៖ បុរស​ម្នាក់​បាន​បោក​ក្បាល​នឹង​ថ្នល់​ស្លាប់​គួរ​ឲ្យ​អា​ណោ​ច​អាធ័ម បន្ទាប់ពី​ជិះ​ម៉ូតូ​លឿន​ពេក​មិន​ប្រ​យ​ត្ន័​ជ្រុល​ទៅបុក​រ៉ឺក​ដឹក​បន្លែ​ពីក្រោយ​ពេញទំហឹង​ កាល​វេលាម៉ោង​២​និង​៤០​នាទី​យប់​ថ្ងៃទី​១១ ​ខែកញ្ញា ​ឆ្នាំ​២០១៩ ស្ថិត​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២ ចំណុច​ជិតស្ពាន​អាកាស​ក្បាលថ្នល់ ក្នុងភូមិ​ព្រែ​កតា​នូ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ។

​សព​រងគ្រោះ​មានឈ្មោះ​តន សុភា​រ៉ា​ប៉ាត់ អាយុ​២៧​ឆ្នាំ មាន​ស្រុកកំណើត​ភូមិ​ព្រែក​កែវ ឃុំ​កោះ​ខែល​ស្រុក​ស្អាង ខេត្តកណ្ដាល ជិះ​ម៉ូតូ​ម៉ាក​ស្មា​ក់វី​ ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ ពី​ជើង​ទៅ​ត្បូង​ចុះ​ពីលើ​ស្ពាន​អាកាស​ក្បាលថ្នល់​ក្នុង​ល្បឿន​លឿន​ដោយ​ខ្វះ​ការប្រុងប្រយ័ត្ន​ជ្រុល​ទៅបុក​រ៉ឺម៉ក​ដឹក​បន្លែ​ពី​ក្រោយ​ បណ្ដាល​បោក​ក្បាល​នឹង​ថ្នល់​ស្លាប់​ភ្លាមៗ។ ​ចំណែក​រ៉ឺម៉ក​ដឹក​បន្លែ​ដោយ​ឃើញ​សភាព​មិន​ស្រួល ​បើក​បន្ត​ទៅមុខ​គេច​បាត់ស្រមោល​។​

​ក្រោយ​កើតហេតុ​ សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះ​មកដល់​ចំណុចកើតហេតុ ​បាន​ទាក់ទង​ជំនាញ​ខណ្ឌ​ មក​ធ្វើ​កំណត់ហេតុ​និង​ទាក់ទង​រក​សាច់ញាតិ​មក​ទទួល​សព​យកទៅ​ស្រុកកំណើត​ធ្វើបុណ្យ​តាម​ប្រពៃណី​៕B/Ha

#