បុរស​ម្នាក់​ដើរ​ជាន់​អន្ទាក់​ឆក់​សត្វ​បណ្តាល​ឲ្យ​ស្លាប់​

302
ចែករម្លែក

ដោយ​: សេង​ឃួន​
​ក្រចេះ​:
បុរស​ម្នាក់​កម្មករ​ក្រុម​ហ៊ុ​គ្រី​ន​អាយ​លែ​ន​ម្នាក់ ត្រូវ​ឧបករណ៍​ឆក់​សត្វ​ដែល​ដាក់​ឆក់​ចោល​ក្នុងព្រៃ ឆក់​ស្លាប់​នៅនឹងកន្លែង ខណៈដែល​ពួកគេ​ដើររក​ឆក់​ត្រី​នៅតាម​ដងអូរ​ក្នុងព្រៃ ដែលមាន​ចំងាយ​ពី​ក្រុមហ៊ុន​ប្រហែល ៣​គីឡូម៉ែត្រ ស្ថិតនៅ​ភូមិ​ស្រែ​ស្បូវ ឃុំ​ក្បាលដំរី ស្រុក​សំបូរ ខេត្តក្រចេះ កាលពី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​១២​ខែសីហា​ឆ្នាំ​២០១៩​នេះ​។​

​មន្ត្រី​មូលដ្ឋាន​ស្រុក​សំបូរ បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ ស៊ា​ង សា​វី ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កំពង់ដរ ឃុំ​ជ្រោយ​បន្ទាយ ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ ជា​កម្មករ​នៅក្នុង​ក្រុមហ៊ុន គ្រី​ន​អាយ​លែ​ន ភូមិ​ស្រែ​ស្បូវ ឃុំ​ក្បាលដំរី ស្រុក​សំបូរ ខេត្តក្រចេះ បាន​ដើររក​ឆក់​ត្រី​នៅតាម​ដងអូរ​ក្នុងព្រៃ ជាមួយ​ឈ្មោះ ព្រំ សំណាង ភេទ​ប្រុស អាយុ ២៧​ឆ្នាំ ដែលមាន​ចំងាយ​ពី​ក្រុម​ហ៊ុ​ប្រហែល ៣​គីឡូម៉ែត្រ ហើយ​ឈ្មោះ ស៊ា​ង សា​វី (​ជនរងគ្រោះ​) បាន​ដើរ​ជាន់​ឧបករណ៍​ឆក់​សត្វ ដែល​ជន​មិន​ស្គាល់មុខ​បានដាក់​ចោល​ក្នុងព្រៃ ធ្វើអោយ​ឆក់​ស្លាប់​ភ្លាម់ៗ នៅនឹងកន្លែង​កើតហេតុ​។​

​បច្ចុប្បន្ននេះ​សាកសព​ជនរងគ្រោះ​បាន​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ខ្មែរ​៕