បុរស​ម្នាក់​ដេកស្លាប់​នៅ​ចិញ្ចើម​ផ្លូវជាតិ​លេខ​៥៨ ដោយ​ដេក​កើយ​ទង់ជាតិ​កម្ពុជា​នៅ​ក្រុង​ប៉ោយប៉ែត​

933
ចែករម្លែក

ដោយ​: ប​.​ជ័យ / បន្ទាយមានជ័យ​: បុរស​ម្នាក់​ដើរ​ចាប់​កណ្តុរ ក៏​ប្រទះឃើញ​បុរស់​ម្នាក់​ដេកស្លាប់ ដោយ​ដេក​កើយ​ទង់ជាតិ​ក​ម្ព​ជា នៅលើ​ចិញ្ចើម​ផ្លូវជាតិ​លេខ​៥៨ ស្ថិតក្នុង​ភូមិ​ព្រៃ​គប់ សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពី​យប់​ថ្ងៃទី​២៣ ខែកក្កដា ២០១៨​។​

​លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា សព​ជនរងគ្រោះ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ។ លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា បើតាម​ការនិយាយ​រប​ស់បុ​រស ដែល​បាន​ប្រទះឃើញ​សព​ជនរងគ្រោះ​មាន​ដេក​កើយ​ទង់ជាតិ ប៉ុន្តែ​មានតែ​មានតែ​ខោខ្លី អត់ អាវ​។​

​លោក​មេភូមិ​ព្រៃ​គប់ លោក ណង សុង បាន​និយាយប្រាប់​សារព័ត៌មាន​ថា ជនរងគ្រោះ​មិន​ម៉ែន​ជា​ពលរដ្ឋ ឬ​សមាជិក​ក្នុងភូមិ​ព្រៃ​គប់​របស់លោក​ឡើយ​។ សមត្ថកិច្ច​ធ្វើការ​ត្រួតពិនិត្យ ហើយ​សន្និដ្ឋាន​បឋម​ថា ជនរងគ្រោះ​អាច​ស្លាប់​ដោយ​ខ្យល់គ គ្មាន​ជាប់​ពាក់ព័ន្ធ​និង​អំពើ​ឃាតកម្ម​នោះទេ​។ សមត្ថកិច្ច​និង​អ្នកប្រើប្រាស​បណ្តាញ​សង្គម បាន​ផុស​ជាមួយ​ក្តី​អាណិត និង​សរសើរ​ជនរងគ្រោះ ដែល​ស្រឡាញ់​ទង់ជាតិ​កម្ពុជា​ដ៏​ជ្រាលជ្រៅ​៕