បុរស​ម្នាក់​ដេកស្លាប់​ដោយសារ​ខ្យល់គ​នៅ​ស្រុក​មោងឫស្សី​

610
ចែករម្លែក

ដោយ​: គ្រញូង / បាត់ដំបង​: កាលពី​ម៉ោង​៦​និង​៣០​នាទី ព្រឹក​ថ្ងៃទី​១៣​ខែសីហា​ឆ្នាំ​២០១៨ មានការ​ភ្ញាក់ផ្អើល​មួយ​ដោយមាន​គេ​ប្រទះឃើញ​បុរស​ម្នាក់​ដេកស្លាប់​នៅក្នុង​ផ្ទះ ស្ថិតនៅ​ក្នុងភូមិ​ផ្អៀង ឃុំ​កកោះ ស្រុក​មោងឫស្សី ខេត្តបាត់ដំបង ហើយ​សមត្ថកិច្ច​និង​ក្រុមគ្រួសារ​សព​បាន​សន្និដ្ឋាន​ថា ការស្លាប់​នេះ ដោយសារ​ខ្យល់គរ កាលពី​រំលង​អា​ធ្រា​ត្រ​ឈន​ចូល​ថ្ងៃទី​១៣​ខែសីហា តែ​គ្មាន​អ្នកណា​ដឹង​។​

​លោក​អនុ​នុ​សេនីយ៍​ទោ ម៉ៅ ហ៊ត់ មេបញ្ជាការរង​អាវុធហត្ថ​មូលដ្ឋាន​ស្រុក​មោងឫស្សី​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ​ឆន ថុង ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មុខរបរ​ធ្វើស្រែ រស់នៅ​ភូមិ​ឃុំ​ខាងលើ​។​

​ក្រោយពេល​សមត្ថកិច្ច​ត្រួតពិនិត្យ និង​ធ្វើ​កោសល្យ​ពិច័យ​រួច បានប្រគល់​សព​ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ល​