បុរស​ម្នាក់​ដេកស្លាប់​ក្នុង​បន្ទប់​ជួល​សង្ស័យ​ខ្យល់គ​

909
ចែករម្លែក

​ដោយ​: ប្រុស​ម៉ៅ / ភ្នំពេញ​: បុរស​ម្នាក់​ត្រូវបាន​គេ​ប្រទះឃើញ​ដេកស្លាប់​ក្នុង​បន្ទាប់​ជួល​តែម្នាក់ឯង ខណៈ​ប្រពន្ធ​មិន​នូវ​ទៅធ្វើ​ការបាត់​ដោយ​សង្ស័យថា ខ្យល់គ​បង្ក​ការភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ព្រហស្បតិ៍ ១១​រោច ខែ​ពិសាខ ឆ្នាំច សំរឹទ្ធិស័ក ពស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៨ នៅ​ចំណុច​បន្ទប់​ជួល​មួយកន្លែង​សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​ជនរងគ្រោះ​ឈ្មោះ ភា​រឹន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរប​ជាង​ជួសជុល​ម៉ូតូ ស្នាក់នៅ​កន្លែងកើតហេតុ​ខាងលើ មាន​ស្រុកកំណើត​នៅ​ស្រុក​សួង ខេត្តកំពង់ចាម​។ មាន​ប្រពន្ធ​ឈ្មោះ សាន់ ដាលីន អាយុ​២៧​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ មាន​ស្រុកកំណើត​នៅ​ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង​។​

​បើតាម​ប្រភពព័ត៌មាន​ពី​ម្ចាស់​ផ្ទះជួល បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ដោយសារតែ​មិនឃើញ​ជនរងគ្រោះ​ចេញពី​បន្ទាប់ ក៏មាន​ចិត្ត​ឆ្ងល់ ហើយ​បាន​ទៅ​មើល​ក្នុង​បន្ទប់​ឃើញ​ដេក ទើប​ទៅ​ដាស់​តែ​អកុសល់​ជនរងគ្រោះ​មាន​ស្លាប់បាត់​បង់ជីវិត​បាត់​ទៅហើយ​។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​មកដល់​ចំណុចកើតហេតុ និង​ពិនិត្យ​ជាក់ស្តែង​ហើយ​បាន​បញ្ជាក់ថា ជនរងគ្រោះ​បាន​ស្លាប់​ដោយសារ​ខ្យល់គរ ទើប​ប្រគល់​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុកកំណើត​៕ ល​