បុរស​ម្នាក់​ត្រូវបាន​ចាប់ខ្លួន​នៅ​ទីក្រុង​ហូ​ជី​មី​ញ ជាមួយ​គ្រឿងញៀន​កូកាអ៊ីន​១,៦ គីឡូក្រាម​នៅក្នុង​ពោះ​

301
ចែករម្លែក

​បុរស​សេ​ណេហ្កា​ល់​ម្នាក់​ត្រូវបាន​ចាប់ខ្លួន​ជាមួ​យ​នឹង​គ្រឿងញៀន​កូកាអ៊ីន​ចំនួន​៧៧​គ្រាប់​ដែល​ត្រូវបាន​លេប​ចូល​ក្នុង​ពោះ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​តាន់ សឺ​ន​ញឹត ​នៅ​ក្រុង​ហូ​ជី​មី​ញ​ប្រទេស​វៀត​ណា​ខាងត្បូង​។ បុរស​អាយុ​៣៩​ឆ្នាំនេះ ត្រូ​បាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន បន្ទាប់ពី​មក​ដល់​អាកាសយានដ្ឋាន​នេះ ពី​ប្រទេស​ថៃ​។​

​ជនសង្ស័យ​នេះ ត្រូវបាន​នាំយកទៅ​មន្ទីរពេទ្យ​ជា​ទី​ដែល​ក្រុមគ្រូពេទ្យ​បាន​ឆ្លុះ​មើល​ពោះ​របស់​បុរស​នេះ​ហើយ​រកឃើញ​គ្រឿងញៀន​កូកាអ៊ីន​១,៦ គីឡូក្រាម តម្លៃ​សរុប​៤៣១.០០០​ដុល្លារ​នៅក្នុង​ពោះ​របស់គាត់ ។

​ក្រុម​មន្ត្រី​គយ កំពុង​សហការ​ជាមួយ​ក្រសួង​សន្តិសុខ​សាធារណៈ ដើម្បី​ធ្វើការ​ស៊ើបអង្កេត​បន្ថែម​ទៀត​លើ​ករណី​នេះ​៕​ដោយ​៖​សុខា​/sn

ថ្នាំញៀន​កូកាអ៊ីន​ទាំងនេះ ត្រូវបាន​យកចេញ​ពី​ពោះ​របស់​បុរស​សេ​ណេហ្កា​ល់​ម្នាក់​ក្រោយ​ពី​ត្រូវ​បាន​ឃាត់ខ្លួន​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ក្រុង​ហូ​ជី​មី​ញ​កាលពី​ថ្ងៃ​សៅរ៍ សប្តាហ៍​មុន​