បុរស​ម្នាក់​បាន​ស្លាប់​នៅ​គល់ស្ពាន​អាកាស​ខេត្តកំពង់ស្ពឺ​ដោយចោរ​ចាក់​ប្លន់​យក​រថយន្ត​

212
ចែករម្លែក

ដោយៈ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺ​(​ព័ត៌មាន​បឋម​)៖​បុរស​ម្នាក់​បាន​ស្លាប់​នៅក្នុង​ថ្លុកឈាម​ខណៈដែល​ត្រូវ​ចោរប្លន់​ចាក់​នឹង​កាំបិត​ប្លន់យក​រថយន្ត​មួយគ្រឿង​នៅ​ចំណុច​ស្ពាន​អាកាស​ផ្សារ​កំពង់ស្ពឺ​។​ហេតុការណ៍​នេះ​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃទី​៣​ខែមេសា​ឆ្នាំ​២០២០​។​

​បើតាម​សម្តី​មន្ត្រីនគរបាល​ជំនាញ​ខេត្តកំពង់ស្ពឺ​បានឱ្យដឹងថា​ ជនរងគ្រោះ​ដែល​ត្រូវ​ចោរប្លន់​យក​រថយន្ត​នេះ​មានឈ្មោះ​ម៉ឺន​ជ័ ​អាយុ​៥០​ឆ្នាំ​ មុខជា​អ្នករត់​តាក់ស៊ី​។​បច្ចុប្បន្ន​មន្ត្រីនគរបាល​ជំនាញ​កំពុងស្រាវជ្រាវ​និង​តាម​ចាប់​ក្រុមចោរ​ប្លន់​យកមក​ផ្តន្ទាទោស​តាមច្បាប់​៕S/Ha
​ ​ ​
​ ​សូម​រង់ចាំ​អាន​ព័​ត៌​រ​មាន​នេះ​នៅលើ​ទំព័រ​ការ​សែត​រស្មី​កម្ពុជា​