បុរស​ម្នាក់​ត្រូវ​ខ្មាន់កាំភ្លើង​បាញ់ប្រហារ​ត្រូវ​៤​គ្រាប់ ស្លាប់​ភ្លាមៗ​

980
ចែករម្លែក

ដោយ​: ម៉ា​រ៉ា / ភ្នំពេញ​: តាម​សេចក្តីរាយការណ៍ ព័ត៌មាន​បឋម​មក​ថា បុរស​អ្នក​អូស​បន្លែ​ម្នាក់ ត្រូវ​ខ្មាន់កាំភ្លើង បាញ់ប្រហារ​ត្រូវ​ចំនួន ៤​គ្រាប់ បណ្ដាល​ឲ្យ​ស្លាប់ ផ្កាប់មុខ​ក្នុង​ថ្លុកឈាម បង្ក​ការភ្ញាក់ផ្អើល​ទាំង​ព្រឹក​ព្រលឹម​នេះ​។​

​ហេតុការណ៍​នេះ​បានកើត​នៅ​ម្ដុំ​ផ្សារ​នាគ​មាស ទល់មុខ​ផ្ទះសំណាក់​A5 សង្កាត់​ផ្សារ​ដើម​គ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ នៅវេលា​ម៉ោង​៦​ព្រឹក ថ្ងៃអាទិត្យ ទី​២៣ ខែកញ្ញា ឆ្នាំ​២០១៨​នេះ​។

​ក្នុង​ពេលនេះ សមត្ថកិច្ច​ជំនាញ​ផ្នែក​កោសល្យវិច័យ កំពុង​ចុះ​ត្រួតពិនិត្យ​។ ហើយ​ករណី​បាញ់ប្រហារ​នេះ​គេ​មិនទាន់​ដឹង​ពី​មូល​ហេតុអ្វី​នៅឡើយ​ទេ ។ តែបើ​តាម​ការអះអាង​អ្នក​នៅ​កន្លែងកើតហេតុ​ថា អាច​បណ្តាលមកពី​ខ្មាន់កាំភ្លើង​ខឹង​អ្នក​អូរ​ទេះ​នោះ​ប៉ះ​ឡាន​របស់​ខ្មាន់កាំភ្លើង និង​ខ្លះ​ថា​មកពី​ខឹង​អូស​រទេះ មើលមុខ​។ តែ​យ៉ាងណា​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​៕ ល​