បុរស​ម្នាក់​ត្រូវ​ឃាត់ខ្លួន​ពីបទ​លាក់​កូន​ឆ្មា​ជាច្រើន​ក្បាល​នៅក្នុង​ខោ​

348
ចែករម្លែក

បុរស​ជនជាតិ​សិង្ហ​បុរី ម្នាក់​ត្រូវបាន​ឃាត់ខ្លួន​ខណៈពេល​ប៉ុនប៉ង​រត់ពន្ធ​កូន​ឆ្មា​ចូល​ប្រទេស​ម៉ាឡេស៊ី បន្ទាប់ពី​មន្ត្រី​គយ​ឮ​សំឡេង​ម៉េ​វៗ​ចេញពី​ក្នុង​ខោ​ដែល​ស៊ុ​លឃុ​ល​របស់​បុរស​នោះ​។

​មន្ត្រី​គយ​សិង្ហ​បុរី នៅ​ត្រើយម្ខាង​ស្ពាន​មួយ​ដែល​ត​ភ្ជាប់​រដ្ឋ​បុរី (​ប្រទេស​មានតែ​ក្រុង​) នេះ​ជាមួយ​ប្រទេស​ម៉ាឡេស៊ី បាន​ឃាត់​រថយន្ត​របស់​បុរស​នោះ​អំឡុង​ត្រួតពិនិត្យ​ដូច​សព្វដង​។​

​មន្ត្រី​គយ​បាន​បង្ខំចិត្ត​ឆែកឆេរ​ដល់​ក្នុង​ខោ​របស់​បុរស​នោះ​នៅពេល​ពួកគេ​ឮ​សំឡេង​ឆ្មា​ស្រែក​ចេញ ពី​ក្នុងនោះ នេះ​បើ​យោងតាម​សេចក្តីថ្លែងការណ៍​របស់​អាជ្ញាធរ​អន្តោប្រវេសន៍ និង​ប៉ុស្តិ៍​ឆែកឆេរ (ICA)​។

​នៅពេល​ត្រួតពិនិត្យ មន្ត្រី​គយ​បាន​រកឃើញ​កូន​ឆ្មា​ដល់​ទៅ ៤ ក្បាល​នៅក្នុង​ខោ​របស់​បុរស​នោះ​។ ភ្លាមៗ កូន​ឆ្មា​ទាំងនោះ​ត្រូវបាន​ដកហូត ហើយ​បច្ចុប្បន្ន​ពួកវា​កំពុងស្ថិត​ក្រោម​ការមើល​ថែទាំ​។
​យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​ផ្សព្វផ្សាយ​ឱ្យដឹងថា សមត្ថកិច្ច​បានចាប់ផ្តើម​ការ​ស៊ើប អង្កេត​ហើយ ហើយ​បុរស​វ័យ ៤៥ ឆ្នាំ​រូបនេះ​អាច​ប្រឈម​បទចោទប្រកាន់​៕ ប្រែ​សម្រួល​: ខុម