ដោយ៖សនសក្តា/កំពង់ឆ្នាំង៖កាលពីវេលាម៉ោង៣ទាបភ្លឺថ្ងៃទី៩ខែតុលាឆ្នាំ២០១៩មានករណីឆក់ខ្សែភ្លើងបណ្ដាលឱ្យបុរសម្នាក់ស្លាប់។ហេតុការណ៍នេះបានកើតឡើងនៅក្នុងភូមិស្រែព្រីងសង្កាត់កំពង់ឆ្នាំងក្រុងកំពង់ឆ្នាំងខេត្តកំពង់ឆ្នាំង។សមត្ថកិច្ចបានឱ្យដឹងថាជនរងគ្រោះឈ្មោះយ៉ានភិរម្យភេទប្រុសអាយុ២៦ឆ្នាំមានទីលំនៅក្នុងភូមិ សង្កាត់ កើតហេតុខាងលើ។
សមត្ថកិច្ចបានឱ្យដឹងថាមុនពេលកើតហេតុជនរងគ្រោះបានតខ្សែអំពូលភ្លើងខុសបច្ចេកទេស។ដោយតខ្សែភ្ជាប់ជាមួយអំពូល(មិនមានជើងស៊កអំពូល)ហើយប្រើស្កុតរុំ។លុះតរួចក៏ស៊កព្រីចូលដុំភ្លើងតែអំពូលមិនភ្លឺក៏យកដៃមួលអង្គៀកទើបបណ្តាលឱ្យឆក់ស្លាប់តែម្ដង។ក្រោយកើតហេតុកម្លាំងនគរបាលក្រុងកំពង់ឆ្នាំងបានពិនិត្យសពជនរងគ្រោះរួចប្រគល់ជូនសាច់ញាតិរៀបចំធ្វើបុណ្យ៕S/