បុរស​ម្នាក់​ត្រូវ​ជនសង្ស័យ​វាយ​មួយ​ខ្នងពូថៅ​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​នៅ​ស្រុក​ឱ​រ៉ា​ល់​

921
ចែករម្លែក

​​ដោយៈ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺៈ​បុរស​ម្នាក់​ត្រូវបាន​ជនសង្ស័យ​វាយ​មួយ​ខ្នងពូថៅ​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​។​ហេតុការណ៍​នេះ​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​នៅ​ភូមិ​ស្រែ​វៀន​ឃុំ​សង្កែ​សាទ​ប​ស្រុក​ឱ​រ៉ា​ល់​ខេត្តកំពង់ស្ពឺ​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០១៨​។​

​មន្ត្រីនគរបាល​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​ឈ្មោះ​ស៊ី​ស៊ី​ប​ហៅ​ពុ​យ​អាយុ​៣៧​ឆ្នាំ​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​។​ប្រភព​បន្តថា​មុនពេល​កើតហេតុ​ជនសង្ស័យ​ខាងលើ​បាន​ផឹកស៊ី​ស្រវឹង​ហើយ​ប្រើ​ហិង្សា​ទាញ​ពូថៅ​ដេញ​កាប់​ទៅលើ​ប្រពន្ធ​។​រួច​ប្រពន្ធ​ជនសង្ស័យ​បាន​រត់ចេញ​ទៅរក​គេឯង​ជួយ​។

​ពេលនោះ​ឈ្មោះ ឈឹម ស្រួច ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ​រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា​បាន​ជួយ​ឃាត់​ស្រាប់តែ​ជនសង្ស័យ​បាន​វាយ​ទៅលើ​ជនរងគ្រោះ​មួយ​ខ្នងពូថៅ​ចំ​ខ្នង​ខាងឆ្វេង​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​។​

​ក្រោយពី​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​ដឹក​យកទៅ​ព្យាបាល​នៅ​មន្ទី​ពេទ្យ​។​ចំពោះ​ជនសង្ស័យ​ត្រូវបាន​នគរបាល​ឃាត់ខ្លួន​បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕S/​

​បុរស​ម្នាក់​ត្រូវ​ជនសង្ស័យ​វាយ​មួយ​ខ្នងពូថៅ​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​នៅ​ស្រុក​ឱ​រ៉ា​ល់​