បុរស​ម្នាក់​ត្រូវ​ជនសង្ស័យ​ស្ទាក់​វាយ​បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់​នៅ​ក្រុង​ច្បារមន​

780
ចែករម្លែក

​ដោយ​:​សុខ​សុ​ភ័​ណ្ឌ/ ​​កំពង់ស្ពឺ ​៖ ​បុរស​ម្នាក់​ត្រូវបាន​ជនសង្ស័យ​ម្នាក់​ស្ទាក់​វាយ​បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់​។​ហេតុការណ៍​កើតឡើង​នៅ​ចំណុច​ភូមិ​រំលោង​ សង្កាត់​កណ្ដាល​ដុំ ​ក្រុង​ច្បារមន ​ខេត្តកំពង់ស្ពឺ​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី ​ល្ងាច​ថ្ងៃទី​៣០ ​ខែមេសា​ ឆ្នាំ​២០១៨​។​

​មន្ត្រីនគរបាល​បាន​ឲ្យ​ដឹងថា​ មុនពេល​កើតហេតុ​ជនរងគ្រោះ​ឈ្មោះ​វ៉ែន​ សា​វិ​ន ​អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​រំលោង​ សង្កាត់​កណ្ដោលដុំ ​ក្រុង​ច្បារមន​ ដើរទៅ​ទិញ​បារី​។ ពេល​ដើរ​មកដល់​មុខផ្ទះ​យិន ​សារុន ​ស្រាប់​តែមាន​ជនសង្ស័យ​ម្នាក់​ឈ្មោះ​ឃៀង ហេម ​ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ​នៅ​ភូមិ​រំលោង​ជាមួយគ្នា​ បាន​យក​ច្រ​វ៉ា​ទូក​មក​វ៉ៃ​ទៅលើ​ជនរងគ្រោះ​ចំ​ដើមដៃ​ខាងឆ្វេង​បណ្ដាល​ឲ្យ​ដួ​​ល​ទៅ​លើដី​ ។​

​ប្រភព​ដដែល​បន្តថា​ ក្រោយពី​កើតហេតុ​ភ្លាមៗ​នោះ​ឪពុក​ជនរងគ្រោះ​មក​ជួ​​យ​ទាន់​ ហើយ​ប្រជា​ការពារ​បាន​ជួ​យ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ភ្លាម​ដែរ ​រួ​​ច​បានប្រគល់​ជូន​នគរ​បាល​ចាត់ការ​តាម​និតិ​វិធី​៕B

ជនសង្ស័យដែលត្រូវបានឃាត់ខ្លួន