បុរស​ម្នាក់​ត្រូវ​ពស់ថ្លាន់​រឹត​ក​ដល់​ស្លាប់​នៅ​ចំពោះមុខ​បងស្រី​យ៉ាង​រន្ធត់​

473

បុរស​ម្នាក់​ត្រូវបាន​ពស់ថ្លាន់​ព្រៃ​ដ៏​ធំ​រឹត​រហូតដល់​ស្លាប់​យ៉ាង​រន្ធត់ បន្ទាប់ពី​វា​បាន​ចេញពី​ទូកញ្ចក់​ដែល​គាត់ បានដាក់​វា​ចូលទៅ​ក្នុងនោះ​។

​លោក សាវ៉ា​ន់ តាប​ខ្លៃ (Sawan Tabklai) អាយុ ៥៥ ឆ្នាំ​ចាប់បាន​ពស់ថ្លាន់​ប្រវែង ៦,៤ ម៉ែត្រ​នេះ ខណៈ​ពស់​នេះ​វារ​ម្តុំ​ផ្ទះ​គ្រួសារ​របស់គាត់​នៅ​ខេត្ត​ស៊ូ​កូ​ថៃ (Sukothai) ប្រទេស​ថៃ កាលពី​រំលងអធ្រាត្រ ឈានចូល​ព្រឹក​ថ្ងៃ​សៅរ៍​ចុង​សប្តាហ៍​កន្លងទៅ​។​

​គាត់​បាន​ចាប់​វា​ដាក់​ចូលក្នុង​ទូកញ្ចក់​ធំ​មួយ ប៉ុន្តែ​ពស់​នេះ​ឃ្លាន​យ៉ាងខ្លាំង​នៅពេល​គាត់​បើក​ទូកញ្ចក់ មើល​វា​នៅវេលា​ម៉ោង​ប្រហែល ៥ ទៀបភ្លឺ​។

​រំពេច​នោះ ស្រាប់តែ​ពស់ថ្លាន់​ដែលមាន​កំហឹង​យ៉ាងខ្លាំង​នេះ​បាន​ហក់​ចេញពី​ពាង​សំដៅ​ក្បាល​របស់គាត់​ត់ មុនពេល​ខាំ​ដៃ​របស់គាត់​។ បន្ទាប់មក វា​បាន​រុំ​រឹត​ករ​បស់ ខណៈពេល​គាត់​ស្រែកហៅ​ឱ្យគេ​ជួយ​។​

​បងស្រី​របស់គាត់​ឈ្មោះ ពី​ឡា​ដា តាប​ខ្លៃ (Pilada Tabklai) អាយុ ៦៣ ឆ្នាំ​បាន​ប្រញាប់​ស្ទុះ​ចុះ ទៅ​ក្រោម​ដើម្បី​ជួយ​។ គាត់​បាន​ព្យាយាម​ជួយ​ដែរ ប៉ុន្តែ​ដោយសារតែ​ពស់​នោះ​ខ្លាំងពេក និង​មិន​អាចជួយ​បាន គាត់​ក៏បាន​ទូរស័ព្ទ​សុំ​ជំនួយ​ពី​ភ្នាក់ងារ​សង្គ្រោះ​។ ជា​អកុសល នៅពេល​ពួកគេ​ទៅដល់​កន្លែងកើតហេតុ ជនរងគ្រោះ​បាន​ស្លាប់​បាត់ទៅហើយ​។ ចំណែកឯ​ពស់​នេះ​ត្រូវបាន​គេ​ចាប់​ច្រក​បាវ យកទៅ​សម្លាប់ចោល​៕ ប្រែ​សម្រួល​ដោយ​: ខុម​