បុរស​ម្នាក់​ត្រូវ​រថយន្ដបុក​ស្លាប់​យ៉ាង​ណោ​ច​អាធ​ម​

199

ដោយ​: ចាន់តូ / ភ្នំពេញ​: បុរស​ម្នាក់​ស្លាប់​យ៉ាង​អាណោច​អ​ធ័​ម ដោយ​ត្រូវ​រថយន្ត​មិន​ស្គាល់​ម៉ាក​បើក​បុក​ស្លាប់ កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៨ ស្ថិតនៅ​តាមផ្លូវ​បេតុង ភូមិ​បឹង​ធំ​ទី​២ សង្កាត់​បឹង​ធំ ខណ្ឌ​ពោធិ​សែន​ជ័យ​។​

​បុរស​ជនរងគ្រោះ​ឈ្មោះ យឹ​ង សុ​វណ្ណា​រាជ អាយុ​២៥​ឆ្នាំ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក ហុងដា សេ​១២៥ សេរី​២០១៧ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1GQ-2736 ជា​មធ្យោបាយ​។

​តាម​ក្រុមគ្រួសារ​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ ជនរងគ្រោះ​បាន​សុំ​លុយ​ប្រពន្ធ​ជិះ​ម៉ូតូ ទៅ​ប្តូរ​ប្រេងម៉ាស៊ីន លុះ​ពេលដែល​វិល​ត្រឡប់មកផ្ទះ​វិញ ជួប​គ្រោះថ្នាក់​តែម្ដង​។​

​ក្រោយ​កើតហេតុ សាកសព​ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​ទាមទារ​ដាច់ខាត​ដឹកយក​ទៅផ្ទះ​ខាង​ប្រពន្ធ នៅ​ភូមិ​ខ្ចៅ សង្កាត់​បឹង​ធំ ក្បែរ​នោះ ខណៈដែល​មេឃ​រកកល់នឹង​ភ្លៀង ទោះជា​សមត្ថកិច្ច​ជំនាញ​ខណ្ឌ ទៅ​មិនទាន់​ដល់ មិនទាន់បាន​ពិនិត្យ​ក៏ដោយ បង្ខំ​យកទៅ​ផ្ទះ​សិន ប្រញាប់​រៀបចំ​ធ្វើបុណ្យ​។

​ករណី​ខាងលើ ទោះជា​សាច់ញាតិ​ជនរងគ្រោះ​ដឹក​សព និង​យក​ម៉ូតូ​ទៅផ្ទះ​បាត់​មុន​ប៉ូលិស​ជំនាញ​ខណ្ឌ​ទៅដល់​ក៏ដោយ សូម្បី​ប៉ូលិស​ប៉ុស្តិ៍​ឃាត់​ក៏​មុន​ឈ្នះ​ដែរ សមត្ថកិច្ច​បន្ត​ចុះទៅពិនិត្យ និង​បន្ត​ស្រាវជ្រាវ​៕