បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់​ក្រោយពី​ផឹកស្រា​ស្រវឹង​ ​វាយ​ប្រពន្ធ​នៅ​ស្រុក​សំរោង​ទង​

220

(​កំពង់ស្ពឺ​)៖ ករណី​ប្រើ​អំពើហិង្សា​វាយ​ប្រពន្ធ​បណ្តាលឱ្យ​​សន្លប់ ក្រោយពី​ផឹកស្រា​រហូតដល់​ស្រវឹង ត្រូវ​សមត្ថកិច្ចឃាត់ខ្លួន​នៅ​ចំណុច​ភូមិ​ចំបក់ ឃុំ​វល្លិ​ស ស្រុក​សំរោង​ទង​ ខេត្តកំពង់ស្ពឺ កាលពី​វា​លា​ម៉ោង​៨​និង​១៥​នាទី​យប់​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៧​។​

​មន្ត្រីនគរបាល​ប៉ុស្តិ៍​ឃុំ​វល្លិ​ស បានឱ្យដឹងថា បុរស​ដែល​ត្រូវ​​ឃាត់ខ្លួន​នោះ​មានឈ្មោះ ហង់ រតនា អាយុ ៣៥​ឆ្នាំ ​រស់នៅ​ភូមិ​ចំបក់​ឃុំ​វល្លិ​សរ ស្រុក​សំរោង​ទង ខេត្ត​កំពង់​​ស្ពឺ ពាក់ព័ន្ធ​ករណី​ប្រើ​អំពើហិង្សា​ក្នុង​គ្រួសារ​។​

​ប្រភព​បាន​បន្តថា ដោយសារ​ជនសង្ស័យ​បាន​វាយ​​ប្រពន្ធ​របស់ខ្លួន​ឈ្មោះ ឈុន ស​ក្ខិ​ណា អាយុ ៣៧​ឆ្នាំ ចំនួន ៣​ដៃ មិន​បណ្ដាលឱ្យ​សន្លប់​រងរបួស​ធ្ងន់​។​

​បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃុំខ្លួន នៅ​អធិការដ្ឋាន​នគរបាល​​ស្រុក​សំរោង​ទង កសាង​សំណុំរឿង​ចាត់ការ​តាមនីតិវិធី​៕L ដោយ​៖​សុខ​សុ​ភ័​ណ្ឌ​