បុរស​ម្នាក់​ទិញ​យន្តហោះ ប៊ូ​អ៊ីង យ៉ាង​ធំ​ធ្វើ​ផ្ទះ​សម្រាប់​សោយសុខ​ជីវិតចុងក្រោយ​

722

​មនុស្ស​ជាច្រើន​មាន​ក្តី​ស្រមៃ​ចង់បាន​ផ្ទះ ដែល​ខ្លួន​ប្រាថ្នា​ចង់​រស់នៅ​ដើម្បី​សោយសុខ​ជីវិត ចុងក្រោយ ហើយ​លោក ប្រ៊ូ​ស ខេ​ម​បែ​ល (Bruce Campbell) ក៏​ដូច្នោះ​ដែរ​។ បច្ចុប្បន្ន គាត់​កំពុង​រស់នៅ​ក្នុងផ្ទះ​ក្នុង​ក្តី​សុបិន​សម្រាប់​ជីវិត​ចូលនិវត្តន៍​របស់គាត់ នោះ​គឺ​យន្តហោះ យ៉ាង​ធំ​គួរឱ្យ​ស្ញើ​ច​សរសើរ​។

​អតីត​វិស្វករ​វ័យ ៦៨ ឆ្នាំ​រូបនេះ​រស់នៅក្នុង​យន្តហោះ ប៊ូ​អ៊ីង 727 ដែល​នាំចូល​ពី​ប្រទេស​ក្រិ​ក មក​ដាក់​នៅលើ​ដី​យ៉ាង​ធំ​របស់គាត់​ស្ថិត​ខាងក្រៅ​ក្រុង​ផត​លែ​ន (Portland) រដ្ឋ​អូ​រី​ហ្គែ​ន (Oregon) សហរដ្ឋអាមេរិក​។

​ដោយ​មិន​ធ្លាប់​រៀបការ និង​គ្មាន​កូនចៅ​នឹង​គេ លោក ប្រ៊ូ​ស ខេ​ម​បែ​ល ពេញ​ចិត្តនឹង​ការរស់នៅ ក្នុង​យន្តហោះ​ដែលមាន​ផ្ទៃ ១០០ ម៉ែត្រក្រឡា​នេះ​យ៉ាងខ្លាំង​។ សូមបញ្ជាក់ថា គាត់​បាន​ទិញ យន្តហោះ​នេះ​ក្នុងតម្លៃ ២២០.០០០ កាលពី​ឆ្នាំ​២០០៣ ហើយ​ពេលនេះ​គាត់​បើកទូលាយ ស្វាគមន៍ ភ្ញៀវទេសចរ​ដែល​ចង់ទៅ​មើល​ផ្ទះ​របស់គាត់​៕ ប្រែ​សម្រួល​: ខុម​