បុរស​ម្នាក់​ទំនង​ស្រវឹង​​ បើក​រថយន្ត​ក្នុង​ល្បឿន​លឿន​រេ​ចង្កូត​បុក​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ​ រួច​ជ្រុល​ទៅបុក​បង្គោល​ភ្លើង​

200
ចែករម្លែក

ដោយ​:​ម៉ា​រ៉ា​/​ភ្នំពេញ​ ៖ ​បុរស​ម្នាក់​សង្ស័យ​ស្រវឹងស្រា ​បេី​ក​រថយន្ត​ម៉ាក​តូយ៉ូតា​ព្រូស​បេី​ក​លឿន​ពេក​រេចង្កូត​ឡេី​ង​សួនច្បារ​ពុះ​ទ្រូង​ចែកផ្លូវ​ បណ្ដាល​ឲ្យបាក់​បង្គោល​ភ្លេី​ង​នឹង​រថយន្ត​រង​ការខូចខាត​យ៉ាងដំណំ​។ ហេតុការណ៍​នេះ​កេី​តឡើង​នៅវេលា​ម៉ោង​២​និង​៣០​រំលង​អធ្រាត្រ​ឈានចូល​ថ្ងៃទី​១៣ ខែកញ្ញា ​ឆ្នាំ​២០១៩ ​តាម​បណ្ដោយ​ផ្លូវ​២១៧​ សង្កាត់​ស្ទឹងមានជ័យ​៣​ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។

​ប្រភពពី​កន្លែង​កេី​ត​ហេតុ​បាន​ឲ្យ​ដឹងថា​ មុនកើតហេតុគេឃេី​ញ​រថយន្ត​ម៉ាក​តូយ៉ូតា​ព្រូស​ ពណ៌ឈាមជ្រូក​ ពាក់​ផ្លាកលេខ ភ្នំពេញ​2BC 7660​បេី​កបរ​ដោយ​បុរស​ម្នាក់​ធ្វេី​ដំណេី​រ​ពី​ត្បូង​ទៅ​ជេី​ង​ ក្នុង​ល្បឿន​យ៉ាង​លឿន​ លុះ​មកដល់​ចំណុច​កេី​ត​ហេតុ​ (​ក្បែរ​ផ្ទះ​ស្រា​បៀរ​) បាន​រេចង្កូត​ទៅបុក​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ​ រួច​ជ្រុល​ទៅបុក​បង្គោល​ភ្លេី​ង​បាក់​អស់​មួយ​ដេី​ម​ និង​រថយន្ត​បង្ក​រង​ការខូចខាត​យ៉ាងដំណំ។ ចំណែក​ម្ចាស់​រថយន្ត​បានគេច​ខ្លួន​បាត់ស្រមោល​។ ក្នុងករណី​ខាង​លេី​នេះ​មិនមាន​អ្នកណាម្នាក់​រងរបួស​ទេ​។

​ក្រោយ​កេី​ត​ហេតុ​ សមត្ថកិច្ច​ជំនាញ​ បាន​ធ្វេី​ការវាស់វែង​រួច​ស្ទួ​ច​រថយន្ត​បង្កទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជេី​ង​គោក​នៃ​រាជធានី​ភ្នំពេញ ​រង់ចាំ​ដោះ​ស្រាយ​តាម​នីតិវិធី​៕​B/Ha