បុរស​ម្នាក់​ធ្វើអត្ត​ឃា​ត បន្សល់ទុក​ប្រពន្ធឲ្យ​មេម៉ាយ​និង​កូន​កំព្រា​៣​នាក់​

694
ចែករម្លែក

ដោយ : ប​.​ជ័យ / បន្ទាយមានជ័យ : បុរស​ម្នាក់​អត្ត​ឃា​តាះរ​-​ក បន្សល់ទុក​ប្រពន្ធ​អោយ​មេម៉ាយ​និង​កូន​ឲ្យ​កំព្រា​៣​នាក់ ។ ឧ​ប​ទ្ទ​ហេតុ​នោះបាន​កើតឡើង​ថ្ងៃទី​១៨​ខែ សីហា ឆ្នាំ​២០១៨​វេលា​ម៉ោង​២​និង​២៤​នាទី​រសៀល​នៅ​ភូមិ​ចំបក់ ឃុំ​បឹងបេង ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ​។

អ្នកជិតខាង​និង​សមត្ថកិច្ច​សង្ស័យថា ​បុរស​នោះ​កើតរោគ​ចិត្ត​ឬ​សរសៃប្រសាទ ឬ​ហៅថា​រោគ​អ​ន្សា​សោយ​( រោគ​ម្យ៉ាង​ដែល​ធ្វើឲ្យ​អ្នក​ជម្ងឺ​អារម្មណ៍​មិន​ស្ងប់ ចេះតែ​ភ័យៗ ខ្លាចៗ ហើយ​រក​វិធី​សម្លាប់​ខ្លួនឯង​) បានជា​យក​កាំបិត ចិតបន្លែ​ចុង​ស្រួច​អា​.​ក សម្លាប់ខ្លួន​ដូច្នេះ ។ ប៉ុន្តែ​ សមត្ថកិច្ច​បាន​ច្រានចោល​ការចោទប្រកាន់​ដែលថា ជនរង​គ្រោះ​នេះ​បាន​ញៀន​គ្រឿងញៀន​ធ្ងន់ធ្ងរ បើទោះបីជា​ម្តុំ​លំនៅឋាន​ជនរងគ្រោះ​មាន​អ្នក​សេព​គ្រឿងញៀន​ច្រើន​នាក់​ក្តី​។​

នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​បឹងបេង​បាន​ឲ្យ​ដឹងថា​ ជនរងគ្រោះ​មានឈ្មោះ ពក ណាវ​ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ កើតហេតុ​ខាងលើ និង​មាន​ប្រពន្ធ កូន​ក្នុងបន្ទុក​ចំនួន​៣​នាក់ ប្រុស​២​នាក់​។

អ្នកជិតខាង​និង​ក្រុមគ្រួសារ​របស់​ជនរងគ្រោះ មុនពេល​ស្លាប់ គឺ​ជនរងគ្រោះ ចេះតែ​និយាយថា​រវើរវាយ មិន​ចង់​រស់ ហើយ​ថា មាន​គេ​មក​យក​។ នេះ​ជា​រោគ​សន្យា​ផ្លូវចិត្ត​ម្យ៉ាង​ហៅថា​អ​ន្សា​រ​សោយ​ ។ ជនរងគ្រោះ ធ្វើអត្តឃាត​នេះ​នាំឲ្យ​ប្រពន្ធ​ក្លាយជា​ស្ត្រី​មេម៉ាយ​និង​កូន​ទាំង​៣ កំព្រា​។​

លោក​វរសេនីយ៍ឯក បេន សំអាត អធិការនគរបាល​ស្រុក​ម៉ាឡៃ បាន​បញ្ជាក់ថា​ ​ឆ្លងតាម​ការ ពិនិត្យ​របស់​សមត្ថកិច្ច​ជាមួយ​លោក​មេភូមិ ដែលមាន​អ្នកជិតខាង​ចូលរួម​ផង​នោះ ជនរងគ្រោះ​ឈ្មោះ ពក ណាវ គឺ​ពិតជា​បានធ្វើ​អត្តឃាត​៕​B