បុរស​ម្នាក់​និង​ថ្នាំញៀន​មួយកញ្ចប់​ធំ​ត្រូវបាន​ចាប់ខ្លួន​នៅ​ស្រុក​ព្រៃនប់

659
ចែករម្លែក

ដោយ​: វណ្ណៈ / ព្រះសីហនុ​: បុរស​ម្នាក់​និង​ថ្នាំញៀន​មួយកញ្ចប់​ធំ ត្រូវបាន​ចាប់ខ្លួន​នៅ​ចំណុច​ផ្ទះសំណាក់​រីករាយ ស្ថិតនៅ​ក្នុងភូមិ​វាល​មាស ឃុំ​វាលរេញ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ កាលពី​ព្រឹក​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០១៨​។​

​មន្ត្រីនគរបាល​ស្រុក​ព្រៃនប់ បាន​ឲ្យ​ដឹងថា មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​មួយ​ករណី ត្រូវ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ឈ្មោះ សួន សុខា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​១ សង្កាត់​លេខ​១ ខេត្ត​ព្រះសីហនុ មុខរបរ​មិន​ពិតប្រាកដ​។ វត្ថុតាង ចាប់​យកបាន​ម្សៅ​ក្រាម​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន​ចំនួន​១​ក​ព្ជា​ប់​ធំ និង​ទូ​ស័ព្ទ ២​គ្រឿង​។ បច្ចុប្បន្ន​សមត្ថកិច្ច កំពុង​កសាង​សំណុំរឿង​តាម​នីតិវិធី​៕ ល​