បុរស​ម្នាក់​និង​ម៉ា​ទឹកកក​ជាង​១០០​ក្រាម​ត្រូវ​បញ្ជូនទៅ​តុលាការ​ពីបទ​ជួញដូរ​គ្រឿងញៀន​

339
ចែករម្លែក

ដោយៈ​គ្រញូង​/បាត់ដំបង ៖ ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​កាលពី​ព្រឹក​ថ្ងៃទី​៥ ​ខែកក្កដា ​ឆ្នាំ​២០១៩បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​និង​ថ្នាំញៀន​ប្រភេទ​ម៉ាក​កក​១​ថង់​ធំ​ទម្ងន់​១០២,១៧​ក្រាម​ទៅ​តុលាការ​ពីបទ​ជួញដូរ​គ្រឿងញៀន​។​ ជន​សង្ស័យ​រូបនេះ​ត្រូវ​កម្លាំង​នគរបាល​កា​រិ​យា​​ល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​សហការ​ជាមួយ​កម្លាំង​អន្តរាគមន៍​ប្រចាំ​បញ្ជា​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ឈួ​យ វណ្ណៈ ចេញ​ប្រតិបត្តិការ​ត្រួតពិនិត្យ​អាវុធ​ជាតិ ផ្ទុះ​នៅតាម​ដងផ្លូវ​សាធារណៈ​ក្នុងភូមិ​សាស្ត្រ​ឃុំ​ជ្រៃ​ស្រុក​ថ្មគោល ខេត្តបាត់ដំបង​ឃាត់ខ្លួន​បាន​កាលពី​យប់​ថ្ងៃទី​៤​ ខែកក្កដា ឆ្នាំ​២០១៩ ។​

លោក​ ឈួ​យ វណ្ណៈ ​បានឱ្យដឹងថា​ជនសង្ស័យ​មានឈ្មោះ​ខាន់​.​ដាលីន ហៅ អ៊ី​ន​អាយុ ២០​ឆ្នាំ រស់នៅ​ភូមិ​តា​គ្រក់ ឃុំ​ត្រែង ស្រុក​រតនមណ្ឌល ខេត្តបាត់ដំបង​។​វត្ថុតាង​ដែល​ដកហូត​បាន​មាន​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (​ម៉ា​ទឹកកក ICE)​មួយថង់​ធំ​ទម្ងន់​១០២,១៧​ក្រាម។

លោក​ ស៊ាន សុ​ណា​ល់ ​នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បាន​បញ្ជាក់ថា ​អនុវត្តតាម​​បទបញ្ជា​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ​អ៊ុច សុខុន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​បញ្ជា​ឱ្យកម្លាំង​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​និង​វ​ត្ងុ​តាង​ទៅ​តុលាការខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕B/