បុរស​ម្នាក់​នៅមាន​ជីវិត​ដោយ​អព្ភូតហេតុ​បន្ទាប់ពី​ដែក​១,៥​ម៉ែត្រ​ទម្លុះ​ពី​ស្មា​ធ្លាយ​តាម​ដៃ​

686

​បុរស​ម្នាក់​នៅរស់​រាន​មាន ជីវិត ដោយ​អព្ភូតហេតុ​បន្ទាប់ពី​ដែក មួយ​ដើម​ប្រវែង​១,៥២​ម៉ែត្រ បាន​ទម្លុះ ស្មា​របស់​ជនរងគ្រោះ​ហើយ​ធ្លាយ​តាម ដៃស្តាំ​គួរឱ្យ​ព្រឺ​សម្បុរ​បំផុត​។
​ ​
​សារព័ត៌​មានបាន​ចុះផ្សាយ​ថា ខណៈពេល​ជនរងគ្រោះ​ឈ្មោះ កា​ម៉ា​ល ប្រា​ចា​ប៉ាត (Kamal Prajapat) អាយុ​២៥​ឆ្នាំ កំពុងធ្វើដំណើរ​ត្រឡប់ ទៅផ្ទះ​វិញ​ពេលចេញ​ពី​ពី​ធី​អាពាហ៍ពិពាហ៍ មួយ​នៅវេលា​ម៉ោង​១២:១៥ នាទី​រំលងអធ្រាត្រ​ឈានចូល​ព្រឹក​ថ្ងៃ សុក្រ​សប្តាហ៍​មុន ក៏​ស្រាប់តែ រថយន្ត ដឹកទំនិញ​មួយគ្រឿង​បុក​រថយន្ត​គាត់​នៅ ទីក្រុង​អាច​មឺ (Ajmer) ប្រទេស​ឥណ្ឌា ខណៈ​ព្យាយាម​បើក​ជែង​រថយន្ត​មួយ គ្រឿង​ទៀត​។​

​ដោយសារ​ការបុក​ពេញទំហឹង គាត់​បានចេញ​ឈាម​យ៉ាង​ច្រើន និងរ​មិច​រមួល​ដោយ​ការឈឺចាប់ រក​អ្វី​ថ្លែង មិនបាន​។​
​ ​
​ភ្លាមៗ​នោះ គាត់​ត្រូវបាន​គេ បញ្ជូនទៅ​មន្ទីរពេទ្យ JawaharLal Nehru Hospital ហើយ​ក្រុមគ្រូពេទ្យ​ដល់​ទៅ ១០​នាក់ បានធ្វើការ​វះកាត់​រយៈ​ពេល ៣​ម៉ោង​។​
​ ​
​ជា​មហា​សំណាង​ការវះកាត់ នេះ​ទទួលបាន​ជោគជ័យ ហើយ​គាត់​នឹង ត្រូវបាន​អនុញ្ញាត​ឱ្យចេញ​ពី ពេទ្យ​នៅ ពេល​របួស​របស់គាត់​បានជា​សះស្បើយ ៕ ប្រែ​សម្រួល​: ខុម​