បុរស​ម្នាក់​នៅ​ស្រុក​ពួក​ស្រវឹងស្រា​ដុត​ផ្ទះ​ខ្លួនឯង​ឆេះ​ហ្មត់​

427
ចែករម្លែក
  • 57
    Shares

ដោយ​៖​បាយ័ន​/​សៀមរាប​៖​បុរស​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ស្រុក​ពួក​បាន​ឃាត់ខ្លួន​និង​ឱ្យធ្វើ​កិច្ចសន្យា​បន្ទាប់ពី​បុរស​រូប​នោះបាន​ផឹកស្រា​យ៉ាង​ជោគជាំ​ហើយ​ដុត​ផ្ទះ​របស់ខ្លួន​បណ្តាលឱ្យ​ឆេះ​អស់ទាំង​ស្រុង​។​ហេតុការណ៍​បង្ក​អគ្គិភ័យ​នេះ​បាន​កើតឡើង​នៅ​ចំណុច​ភូមិ​តា​ស្នែ​ឃុំ​ដូន​កែវ​ស្រុក​ពួក​ខេត្តសៀមរាប​កាលពី​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០១៩​។​

​សមត្ថកិ្ច​ច​កងរាជអាវុធហត្ថ​ស្រុក​ពួក​បាន​និយាយថា​ផ្ទះ​ដែល​ត្រូវបាន​ក្លាយជា​ចំណី​អគ្គិភ័យ​គឺមាន​ទំហំ​៥​ម៉ែត្រ​គុណ​នឹង​៧​ម៉ែត្រ ធ្វើ​ពី​ឈើ ជញ្ជាំង​ស្លឹក​ប្រក​ស័ង្កសី​រួមទាំង​សម្ភារៈប្រើប្រាស់​មួយចំនួន​ទៀតផង​។​
​សមត្ថកិច្ច​បាន​បន្តថា​ជនបង្ក​ឱ្យមាន​អគ្គិភ័យ​គឺមាន​ឈ្មោះ​ស៊ិន​នុយ​ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ​មុខរបរ​ធ្វើស្រែ​មាន​ប្រពន្ធ​ឈ្មោះ​កែវ​ឡុ​ក​ភេទ​ស្រី​អាយុ​២៩​ឆ្នាំ​មុខរបរ​ធ្វើស្រែ​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​

​ក្រោយពី​កើតហេតុ​ជនបង្ក​ត្រូវបាន​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ស្រុក​ពួក​បានធ្វើការ​ឃាត់ខ្លួន​នឹង​ឱ្យធ្វើ​កិច្ចសន្យា​ដោយ​បញ្ឈប់​ការធ្វើ​អំពើ​បែបនេះ​ទៀត​៕S/


​ ​ ​