បុរស​ម្នាក់​បាញ់សម្លាប់​ខ្លួនឯង​ក្នុង​ក្លឹប​បាញ់កាំភ្លើង​ក្បែរ​តម្រួត​បទបញ្ជា​ដោយសារ​ជំងឺ​

332
ចែករម្លែក

ដោយ:​ចាន់តូ/​ភ្នំពេញ ៖ ផ្អើល​កក្រើក បែកធ្លាយ​រូបភាព​ក្នុង​បណ្តាញ​សង្គម បណ្តាសា​ពត៌មាន នូវ​ករណី​បុរស​ម្នាក់​ចូលទៅ​បាញ់កាំភ្លើង នៅក្នុង​ក្លឹប​បាញ់កាំភ្លើង នៅ​ទីលាន​បាញ់កាំភ្លើង​ភ្នំពេញ របស់លោក សុខ ខេមរិន នៅក្បែរ​អង្គភាព​តម្រួត​បទបញ្ជា នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ស្ថិតនៅ​សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃទី​៤ ខែមេសា ឆ្នាំ​២០១៩​ម្សិលមិញ​នេះ។ ប៉ុន្តែ ខាង​សមត្ថកិច្ច ខាង​ក្លឹប​បាញ់កាំភ្លើង​ព្យាយាម​លាក់កំបាំង​ពត៌មាន ទើបតែ​នៅ​ព្រឹក​ថ្ងៃទី​៥ ខែមេសា ឆ្នាំ​២០១៩​នេះ​ទើប​បែកធ្លាយ រូបភាព​ខ្សែ​វីដេអូ តាមរយៈ​កាមេរ៉ា​សុ​វត្ថិភាព គួរ​ឲ្យ​រន្ធត់​មែនទែន ដោយសារ​ការធ្វេសប្រហែស របស់​ភ្នាក់ងារ​ប្រចាំ​ទីលាន ឈានដល់​បុរស​ម្នាក់ លើ​កាំភ្លើង​បាញ់ប្រហារ​ផ្តាច់ជីវិត​ខ្លួនឯង​ស្តែងៗ តែម្តង។​

​សមត្ថកិច្ច​មូលដ្ឋាន ជា​ម្ចាស់​ទឹក​ម្ចាស់​ដី លោក​យឹម សារ៉ាន់ បាន​ឲ្យ​ដឹង​ដែរ​ថា លោក​បានដឹង​ដែរ តែ​បានត្រឹមតែ​រា​បាយ​ការណ៍ សូម្បីតែ​ពិនិត្យ​កោសល្យ​វិ​ច្ច័​យ ជំនាញ​ក្រុង​មិនបាន​ចូលទៅ​ទេ ករណី​ខាងលើ​ជំនាញ​ខាង​ក្រសួង ចុះទៅពិនិត្យកោសល្យ​វិ​ច្ច័​យ។​

​តាម​សមត្ថកិច្ច​បង្ហើប​ប្រាប់ថា​ជន​ដែល​ធ្វើអត្តឃាត​នោះ​ឈ្មោះ កែវ សុថា​រិ​ទ្ធ ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដំណាក់​ធំ​១ សង្កាត់​ស្ទឹងមានជ័យ​១ ខណ្ឌមានជ័យ មាន​ជម្ងឺ​ប្រចាំកាយ រលាក់​តំរងនោម​ធ្ងន់ធ្ងរ និង​ក្រពះ ពោះវៀន មិនអាច​ព្យាបាល​បាន ហើយ​កាលពី​ព្រឹក​ថ្ងៃកើតហេតុ ជនរងគ្រោះ​បាន​ទៅ​ជួល​កាំភ្លើង​បាំ​នៅ​ទីលាន
៩១១ ម្តង​ហើយ ក៏​ចេញ​មកវិញ នៅវេលា​ម៉ោង​ខាងលើ បាន​ចូលទៅ​ជួល​កាំភ្លើងខ្លី ម៉ា​កឡុក បាញ់ នៅ​ក្លឹប​បាញ់កាំភ្លើង ទីលាន របស់លោក សុខ ខេមរិន ចំនួន​៥​គ្រាប់ បាញ់​លើក​ទី​១ បាញ់​អស់​៣​គ្រាប់ សំដៅ​ផ្ទាំង​សុ​ី​ប បាញ់​លើក​ទី​២ តម្រង់​ផ្ទាំង​ស៊ីប​១​គ្រាប់ ហើយ​១​គ្រាប់​ចុងក្រោយ លើក​កាំភ្លើង​បាញ់​ខ្លួនឯង ស្លាប់​យ៉ាង​រន្ធត់​តែម្តង។​

​ក្រោយ​សមត្ថកិច្ច​ជំនាញ​ពិនិត្យ​រួច​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕​B/