បុរស​ម្នាក់​បាត់​ខ្លួន​ពីរ​ថ្ងៃ​បែរជា​ឃើញ​ស្លាប់​នៅក្នុង​ទឹកអូរ

309
ចែករម្លែក
  • 26
    Shares

ដោយៈ​សុខុម​/​ស្ទឹងត្រែងៈ​បុរស​ម្នាក់​ត្រូវបាន​គេ​ប្រទះឃើញ​ដេកស្លាប់​តែម្នាក់ឯង​នៅក្នុង​ទឹកអូរ​ក្រឡា​ពស់​ស្ថិតនៅ​ភូមិសាស្ត្រ​ឃុំ​តា​ឡា​ត​ស្រុក​សេសា​ន​ខេត្តស្ទឹងត្រែង​កាលពី​ថ្ងៃទី​១២​ខែកុម្ភៈ​ឆ្នាំ​២០១៩​។

​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ​មេន​សាវ៉ា​ត់រស់​នៅ​ឃុំ​តា​ឡា​ត​បាន​រៀបរាប់​ប្រាប់​អាជ្ញាធរ​ឱ្យដឹងថា​កាលពី​ថ្ងៃទី​១០​ខែកុម្ភៈ​ប្តី​របស់គាត់​ឈ្មោះ​ឡៃ​ផាន់​អាយុ​៤០​ឆ្នាំ​បាន​យក​ក្បាល​ឆក់​មួយគ្រឿង​ទៅ​ឆក់​ត្រី​នៅ​ចំណុច​អូរ​ក្រឡា​ពស់​ក៏​បាត់​ដំណឹង​សូ​ន្រ​។​លុះ​ពីរ​ថ្ងៃក្រោយ​ទើប​មាន​គេ​ឃើញ​ស្លាប់​នៅក្នុង​អន្លង់​ទឹកអូរ​នោះ​តែម្តង​។​ស្ត្រី​ជា​ប្រពន្ធ​បាន​រាយការណ៍​មក​ប្រជា​ការពារ​ភូមិ​និង​សមត្ថកិច្ច​។

ក្រោយពី​មាន​ដំណឹង​នេះ​សមត្ថកិច្ច​ចុះទៅពិនិត្យ​និង​ធ្វើ​កំណត់​ហេតុថា​បុរស​ខាងលើ​អាច​ស្លាប់​បណ្តាលមកពី​មូលហេតុ​ឆក់​ត្រី​ទំនងជា​ឆក់​ខ្លួនឯង​។​នៅក្បែរ​នោះគេ​ឃើញ​មាន​ឧបករណ៍​សម្រាប់​ឆក់​ត្រី​ផងដែរ​៕S/​