បុរស​ម្នាក់​បាត់​ពី​ផ្ទះ​១​យប់ លុះ​ព្រឹក​ឡើង​បាន​ប្រទះឃើញ​សព​ដេកស្លាប់​ក្នុង​ទឹក​

482
ចែករម្លែក

ដោយ​: ប​.​ជ័យ / បន្ទាយមានជ័យ​: បុរស​វ័យ​ចំណាស់​ម្នាក់ បាន​ដើរ​បាត់​ពី​ផ្ទះមួយ​យប់ ដោយ​សាច់ញាតិ​រក​មិនឃើញ លុះ​ព្រឹក​ឡើង​ទើប​ប្រទះឃើញ​សព​ដេកស្លាប់​នៅឯ​វាល​ក្នុង​ទឹក​តាមផ្លូវ​គោយន្ត និង​ផ្លូវ​រទេះ​ខាងលិច​ភូមិ​ខ្ញែ ឃុំ​បុ​ស្បូវ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០១៨​។​

​លោក​វរសេនីយ៍ឯក មាស ឫទ្ធី អធិការនគរបាល​ស្រុក​ព្រះនេត្រព្រះ បាន​ឲ្យ​ដឹងថា មានឈ្មោះ​សុខ ភា​ត់ ភេទ​ប្រុស​អាយុ​៥៤​ឆ្នាំ ជា​អតិ​ត​និវត្តន៍​យុទ្ធជន (​នៅ​ស្រុក​ក្រឡាញ់ ខេត្តសៀមរាប​) គ្មាន​ប្រពន្ធ​កូន មក​រស់នៅ​ជាមួយ​ប្អូនស្រី​បង្កើត​ឈ្មោះ ផល ប៉ុល អាយុ​៤៨​ឆ្នាំ នៅ​ភូមិ​ខ្ញែរ ឃុំ​បុ​ស្បូវ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​ជាច្រើន​ឆ្នាំ​មកហើយ​។ នៅ​ថ្ងៃទី​២៥​ខែសីហា​ឆ្នាំ​២០១៨​វេលា​ម៉ោង​៩​យប់ គាត់​បាន​ដើរ​បាត់​ចេញពីរ​ផ្ទះ​មិនដឹង​ទៅណា​។ ពេលនោះ​ប្អូនស្រី​បាន​ដើររក​ដែរ តែ​រក​មិនឃើញ​ដោយ​យប់​ជ្រៅ​ពេក ក៏​ឈប់​រក​ត្រឡប់មក​ដេក​វិញ​។ លុះដល់​ថ្ងៃទី​២៦-០៨២០១៨ វេលា​ម៉ោង​៦​ព្រឹក​មានឈ្មោះ ហឺ​ន បោប ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ ជា​ប្អូនថ្លៃ​ជា​ប្ដី​របស់​ឈ្មោះ​ផល ប៉ុល បានចេញ​ដើររក​បន្តទៀត​តាម​កន្លែង​ដែល​ឈ្មោះ​សុខ ភា​ត់ ធ្លាប់​ទៅ​ក៏​ប្រទះឃើញ​សព​ឈ្មោះ​សុខ ភា​ត់ ដេកស្លាប់​វាលស្រែ​ខាងលិច​ភូមិ​ខ្ញែរ​។​

​លោក​អធិការនគរបាល​បន្ត​ថា ក្រោយពីរ​បានធ្វើ​ការត្រួត​ពិនិត្យ​លើ​ខ្លួនប្រាណ​សាកសព ពុំ​ឃើញ​មាន​ស្លាកស្នាម​អ្វី​ទេ​។ ដូច្នេះ​ការស្លាប់​របស់​ឈ្មោះ​សុខ ភា​ត់ គឺ​ដោយសារ​កើត​ខ្យល់គ​ដួល​ទៅលើ​ទឹក​ឈ្លក់ទឹក​ស្លាប់​៕ ល​

#