ដោយ: សុខសុភ័ណ្ឌ / កំពង់ស្ពឺ: បុរសម្នាក់ដើរបាត់ពីផ្ទះមួយយប់ ហើយព្រឹកឡើងរកឃើញស្លាប់លង់ទឹកត្រពាំងក្នុងវត្តត្រពាំងក្រឡឹង ស្ថិតក្នុងភូមិក្រាំងខ្ជាយ ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១៤ខែតុលាឆ្នាំ២០១៨។
មន្ត្រីនគរបាលស្រុកភ្នំស្រួច បាន្យដឹងថា បុរសដែលលង់ទឹកត្រពាំងក្នុងវត្តស្លាប់នោះ មានឈ្មោះ តា អឹម អាយុ៥២ឆ្នាំ រស់នៅក្នុងភូមិក្រាំងខ្ជាយឃុំតាំងស្យាស្រុកភ្នំស្រួច បានដើរចេញពីផ្ទះតាំងពីល្ងាចថ្ងៃទី១៣ខែតុលាមិនដឹងជាទៅទីណា។ រហូតដល់ម៉ោងខាងលើទើបមានឈ្មោះ ផា សារឹម ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅក្នុងភូមិសំបួរឃុំតាំងស្យាស្រុកភ្នំស្រួច ខណៈដែលគេមកដងទឹកយកទៅប្រើស្រាប់ តែប្រទេះឃើញជនរងគ្រោះលុងទឹកស្លាប់រហូតដល់អណ្តែតបាត់ទៅហើយ។
ប្រភពបានបន្តថា ក្រោយពីរទទួលសេចក្តីរាយការណ៍ពីរពលរដ្ឋថា មានមនុស្សលង់ទឹកស្លាប់មន្ត្រីជំនាញអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច បានទៅធ្វើកោសល្យវិច័យសពជនរងគ្រោះពិតជាស្លាប់ ដោយសារលង់ទឹកពិតប្រាកដមែន ដែលមានការចូលរួមពីលោកមេឃុំសពត្រូវប្រគល់ជួនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕ ល