បុរស​ម្នាក់​បាន​ចង​.​ក​សម្លាប់ខ្លួន​នៅ​ដើម​ស្វាយ​ក្នុង​មជ្ឈមណ្ឌល​កោះ​ពេជ្រ​

342
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​សព​បុរស​ម្នាក់​ត្រូវបាន​គេ​ប្រទះឃើញ​ចងក​សម្លាប់ខ្លួន​នៅលើ​ដើម​ស្វាយ​នៅលើ​ដើម​ស្វាយ​ចិញ្ចើមផ្លូវ​បេតុង​មុខ​អាគារ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​ក្នុង​ក្រុមទី​៧៨​ភូមិ​ទី​១៤​សង្កាត់​ទន្លេបាសាក់​ខណ្ឌចំការមន​។​បង្ក​ការភ្ញាក់ផ្អើល​កាលពី​វេលា​ទាបភ្លឺ​ថ្ងៃទី​១​ខែតុលា​ឆ្នាំ​២០១៩​។​

​សាកសព ជនរងគ្រោះ ពុំ ត្រូវ បាន គេ ស្គាល់ អត្តសញ្ញាណ នោះឡើយ​ភេទ​ប្រុស​សម្បុរ​ខ្មៅ​ស្រអែម មាឌធំ​កំពស់​១,៦២​ម៉ែត្រ​មាន​ប្រជ្រុយ​ដុស​នៅលើ​គល់​ថ្គាម​មួយកន្លែង​និង​ចាក់​សាក់​អុចៗ​ពណ៌​ខៀវ​នៅលើ​ខ្នង​ប្រអប់ដៃ​,​កដៃ​និង​កំភួនដៃ​ឆ្វេង , មាន​ប្រជ្រុយ​ដុស​នៅលើ​ខ្នង​ប្រអប់ដៃ ឆ្វេង មួយកន្លែង ,​ស្នាម​ចាក់​សាក់​ពណ៌​ខៀវ​នៅ​កំភួនដៃ ឆ្វេង ផ្នែក​ខាងក្នុង​មួយកន្លែង​។​

​តាម​ប្រភពព័ត៌មាន​ពី​ឈ្មោះ​នួន​សាវឿន​ភេទ​ប្រុស​អាយុ​៤៦​ឆ្នាំ​មុខរបរ​មេការ​អនាម័យ​កោះ​ពេជ្រ​បាន​ឲ្យ​ដឹងថា​នៅមុខ​ពេល​កើតហេតុ​រូបលោក​ចេញពី​កន្លែង​ស្នាក់នៅ​ដើម្បី​ទៅ​មើល​កូនចៅ​បោសសំអាត​នៅ​ទី​ឃ្លា​កោះ​ពេជ្រ​។​ពេលមកដល់​ស្រាប់តែ​ឃើញ​មាន​មនុស្ស​ប្រុស​ចងក​ស្លាប់​នៅលើ​ដើម​ស្វាយ​តែម្តង​។​

បន្ទាប់ មក រូប លោក ក៏ រាយការណ៍ ទៅ អាជ្ញាធរ មូលដ្ឋាន ចុះ មក ត្រួត ពិនិត្យ មើល នៅ កន្លែង កើត ហេតុ​។​តាម​ការស្រាវជ្រាវ​លោកគ្រូ​ពេទ្យ​ជំនាញ​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន ឲ្យ​ដឹង ថា សាកសព ជនរងគ្រោះ មាន ស្នាម ចង ក ពិត ជា ស្លាប់ ដោយសារ ចង ក មែន ហើយ​សាកសព​ដឹក​យកទៅ​តំកល់​នៅ​វត្ត​ស្ទឹងមានជ័យ​៕S/​