បុរស​ម្នាក់​បាន​ដេកស្លាប់​ក្នុង​បន្ទប់​ជួល​ដោយសារ​គាំងបេះដូង​

135
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: បុរស​ម្នាក់​បាន​សុំ​ចេញពី​ធ្វើការ​មុន​ម៉ោង ដោយសារ​មិនសូវ​ស្រួលខ្លួន​តាំងពី​ម៉ោង​៣​រសៀល​មក​ម្លេះ ខណៈ​មកដល់​បន្ទប់​ស្នាក់នៅ​ក៏បាន​ទិញ​កាហ្វេ​ផឹក រួច​ក៏​ដេក​រហូតដល់​ប្រពន្ធ​ចេញពី​ធ្វើការ​មកវិញ ទើប​ដឹងថា ស្លាប់​នៅវេលា​ម៉ោង​៨​យប់​ថ្ងៃ​សុក្រ ទី​១៧ ខែមករា ឆ្នាំ​២០២០ ត្រង់ចំណុច​បន្ទប់​ជួល នៅ​ភូមិ​ព្រែ​កទារ សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោ​ធិ៏​សែន​ជ័យ​។​

​សព​បុរស​ខាងលើ​មានឈ្មោះ ប៉ិល វណ្ណៈ អាយុ​៤០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ធ្វើការ​រោងចក្រ ស្នាក់នៅ​កន្លែងកើតហេតុ​ខាងលើ អាសយដ្ឋាន​ផ្ទះ​លេខ​១៦៦ ភូមិ​របង ឃុំ​ព្រៃ​ពោន ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង​។​

​តាម​សម្ដី​អ្នក​ដែល​រស់នៅ​ជិតខាង បាន​ប្រាប់​ឲ្យ​ដឹងថា ដំបូង​ឡើយ​គេ​ឃើញ​បុរសរងគ្រោះ​ខាងលើ បាន​មកដល់​បន្ទប់​ជួល​ហើយក៏​ទៅ​ទិញ​កាហ្វេ​ផឹក រួច​ចូលទៅ​សម្ងំ​ដេក​ក្នុង​បន្ទប់​បាត់ទៅ​។ បើតាម​សម្ដី​ប្រពន្ធ​របស់​ជនរងគ្រោះ​ខាងលើ បាន​ប្រាប់​ឲ្យ​ដឹងថា ប្ដី​របស់គាត់​បាន​សុំច្បាប់​តាំងពី​ម៉ោង ៣​រសៀល​មក ម្ល៉េះ​ដោយសារ​តែមាន​អាកា​រៈ​មិនសូវ​ស្រួលខ្លួន​ហើយក៏​បាន​ទៅ​ដេក​នៅក្នុង​បន្ទប់ ខណ​:​ពេលដែល​រូបគាត់​ចេញពី​ធ្វើការ​នៅវេលា​ម៉ោង​កើតហេតុ​ខាងលើ ក៏បាន​រុញ​ទ្វារ​ចូលទៅ​ឃើញ​ប្ដី​គាត់​ដេកស្លាប់​បាត់ទៅហើយ ហើយក៏​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ជិតខាង និង​ក៏​ដូច​សមត្ថកិច្ច​ចុះមក​ពិនិត្យមើល​នៅលើ​សាកសព សមត្ថកិច្ច​ជំនាញ​កោសល្យ​វិ​ច្ឆ័​យ បាន​ពិនិត្យមើល​ទៅលើ​សាកសព​បាន​ឃើញថា​គាត់​ពិតជា​ស្លាប់​ដោយសារតែ​គាំងបេះដូង​ពិតប្រាកដ​មែន​។

​សមត្ថកិច្ច​បានធ្វើ​កំណត់ហេតុ រួច​ប្រគល់​សាកសព​ឲ្យ​ទៅ​ក្រុមគ្រួសារ​ដឹកយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី នៅឯ​ស្រុកកំណើត​៕ ល​