បុរស​ម្នាក់​បាន​យក​ខ្សែ​អង្រឹង​ចងករ​សម្លាប់​ខ្លួនឯង​ដោយសារ​មាន​វិបត្តិ​

473
ចែករម្លែក

​ដោយ : ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺ ​៖ ​បុរស​ម្នាក់​មាន​វិបត្តិ​ផ្លូវចិត្ត​បាន​យក​ខ្សែ​អង្រឹង​ចងករ​សម្លាប់ខ្លួន​នៅ​ដើម​អំពិល​ខាងក្រោយ​ផ្ទះ​ ស្ថិត​ក្នុងភូមិ​ត្រពាំង​សាប ​ឃុំ​ធម្មតា​អរ​ ស្រុក​សំរោង​ទង ​ខេត្តកំពង់ស្ពឺ​ កាលពី​ព្រឹក​ថ្ងៃទី​១៨​ ខែតុលា ​ឆ្នាំ​២០១៨​។​

​បើតាម​សម្តី​ស្ត្រី​ឈ្មោះ ​ទេស​ ខុម ​អាយុ​៥៧​ឆ្នាំ ​រស់នៅ​ភូមិ​ត្រ​ពាំ​សាប ​ឃុំ​ធម្មតា​អរ​ ស្រុក​សំ​រោងទង​ ត្រូវជា​ប្រពន្ធ​បុរស​ដែល​ចងករ​ធ្វើអត្តឃាត​ខ្លួនឯងបាន​និយាយថា ​ប្តី​របស់គាត់​ឈ្មោះ​ស្រី​ពយ ​អាយុ​៦២​ឆ្នាំ ​ជា​មនុ​ស្សមាន​ជំងឺ​ប្រចាំកាយ​ជាង​១០​ឆ្នាំ​មកហើយ ​មើល​មិនជា​សោះ​។​ លុះ​នៅ​ព្រឹក​ថ្ងៃកើតហេតុ​គាត់​ក៏​ប្រទះឃើញ​ប្តី​គាត់​បាន​ចងករ​សម្លាប់ខ្លួន​នៅលើ​ដើម​អំពិល​កំពស់​៣​ម៉ែត្រ​ ដោយ​យក​ខ្សែ​អង្រឹង​ព​ណ៌ខៀវ​នៅ​ចំ​ពីក្រោយ​ផ្ទះ​។​

​ប្រភព​បាន​បន្តថា ​ក្រោយពី​ប្រទះឃើញ​ប្តី​របស់គាត់​ចងករ​សម្លាប់ខ្លួន ​ហើយ​គាត់​បាន​រាយ​ការ​ណ៌​ទៅ​មន្ត្រី​នគរបាល​ជំនាញ​ឲ្យ​ទៅធ្វើ​កោសល្យវិច្ច័យ​ដោយមាន​ការចូលរួម​ពី​ក្រុមគ្រួសារ​និង​អាជ្ញាធរ​ភូមិ​ឃុំ​។​ បុរស​ខាងលើ​ពិតជា​ចងករ​សម្លាប់​ខ្លួនឯង​ពិតប្រាកដ​មែន ។ ​ក្រោយពី​ជំនាញ​ពិនិត្យ​រួច​បានប្រគល់​សព​ឲ្យ​ទៅ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕B


#