បុរស​ម្នាក់​បាន​ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នៅ​បណ្តោយ​ផ្លូវជាតិ​លេខ​៤

1334
ចែករម្លែក

​ដោយ​: វណ្ណៈ / ព្រះសីហនុ​: បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ នៅ​កន្លែងកើតហេតុ ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បង្កឡើង​ដោយ ម៉ូតូ និង​រថយន្ត បញ្ច្រាសទិស​គ្នា​បុក​គ្នា នៅ​បណ្តោយ​ផ្លូវជាតិ​លេខ​៤​។ ករណីនេះ បានកើត​ឡើងលើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​១៦៣-១៦៤ ចំណុច​ស្ពាន​តា​នៃ ក្នុងភូមិ​តា​នៃ ឃុំ​តា​នៃ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ កាលពី​វេលា​ម៉ោង​១១​និង​២៥​នាទី នា​ថ្ងៃទី​២ ខែមិថុនា ឆ្នាំ​២០១៨​នេះ​។​

​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​បាន​ប្រាប់ថា ជនរងគ្រោះ​ជិះ​ម៉ូតូ​បញ្ច្រាសទិស​គ្នា ជាមួយ​រថយន្ត​ហើយ​បាន​ប៉ះ​ទំ​គេច​គ្នា បណ្តាល​ឲ្យ​បុរស​អ្នកជិះ​ម៉ូតូ​ដួល​បោក​ក្បាល​បាក់ក​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​តែម្តង​។​

​ប្រភព​ដដែល​បន្តថា ជនរងគ្រោះ​មានឈ្មោះ ញឹម សា​រុំ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មាន​ស្រុកកំណើត ឃុំ​ពាម​អង្ក្រង ស្រុក​បរសេដ្ឋ ខេត្តកំពង់ស្ពឺ តែ​បច្ចុប្បន្ន​រស់នៅ​ភូមិ​ទឹកល្អក់ ឃុំ​ជីខ ស្រុក​ថ្មបាំង ខេត្តកោះកុង អត្តសញ្ញាណ​នេះ បាន​រកឃើញ​មាន​អត្តសញ្ញាណប័ណ្ណ នៅជាប់​ខ្លួន​ជនរងគ្រោះ​។​

​ប្រភព​ដដែល​បាន​បន្តថា រថយន្ត​ប្រ​ភ​ទ​ដឹក​អ្នកដំណើរ កំពត​កោះកុង ពាក់​ស្លា​លេខ ភ្នំពេញ 3C 8972 និង​ម៉ូតូ ១​គ្រឿង ត្រូវបាន​សមត្ថកិច្ច​ចរាចរណ៍ យកមក​រក្សាទុក​នៅ​កន្លែង​ប៉ូលិស ដើម្បី​អនុវត្តន៍​តាម​នីតិវិធី​ច្បាប់​បន្ត​៕ ល​