បុរស​ម្នាក់​បាន​ស្លាប់​ដោយសារ​រន្ទះបាញ់​ស្រុក​ព្រែក​ប្រសព្វ​

979
ចែករម្លែក

ដោយ​: សេង​ឃួន /​ខេត្តក្រចេះ​: បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែង នៅពេល​គាត់​កំពុង​ប្រក់​រោង​គោ​មេឃ​កំពុង​ធ្លាក់ភ្លៀង​យ៉ាងខ្លាំង ដែល​បង្ក​ឡ​;​ង​ដោយសារ​រន្ទះបាញ់​ត្រូវចំ​លិង្គ​ខាងស្ដាំ បណ្ដាលឱ្យ​ធ្លាក់​ពីលើ​រោង​គោ ស្ថិតក្នុង​ភូមិ​ជ្រោយ​បន្ទាយ ឃុំ​ព្រែក​ប្រសព្វ​ស្រុក​ព្រែក​ប្រសព្វ​ខេត្តក្រចេះ នៅ​រសៀល​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០៨ នេះ​។​

​មន្ត្រីនគរបាល​ស្រុក​ព្រែក​ប្រសព្វ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ខាងលើ​មានឈ្មោះ ជុំ ភិ​រុណ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​ជ្រោយ​បន្ទាយ ឃុំ​ព្រែក​ប្រសព្វ ស្រុក​ព្រែក​ប្រសព្វ ខេ​ត្ត្រ​ចេះ​។ ឯ​ប្រពន្ធ​ជនរងគ្រោះ​មានឈ្មោះ ឌន សុខ​ឡូ​ន មានកូន​៣​នាក់ ប្រុស​២​នាក់ /​ស្រី​១​នាក់ រស់នៅក្នុង​បន្ទុក​។​

​បច្ចុប្បន្ននេះ សព​បុរសរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ និង​បងប្អូន​ជិតខាង​យកមក​ត​ម្ដ​ល់​ទុក្ខ​នៅ​គេហដ្ឋាន ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ល​

#