បុរស​ម្នាក់​បាន​ស្លាប់​បន្ទាប់ពី​ជិះ​ម៉ូតូ​បុក​ទ្រូងផ្លូវ​នៅ​ខណ្ឌ​សែន​សុខ​

148
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: បុរស​ម្នាក់​បាន​ស្លាប់ បន្ទាប់ពី​ជិះ​ម៉ូតូ​យ៉ាង​លឿន​ទៅបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ កាលពីរំលងអធ្រាត្រឈានចូល​ថ្ងៃ​អង្គារ ទី​២៨ ខែមករា ឆ្នាំ​២០២០ ក្នុង​សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ​។​

​ជនរងគ្រោះ​មានឈ្មោះ ខៀវ បូ​រា​វិ​ន អាយុ​២៥​ឆ្នាំ មុខរបរ​ធ្វើការ​នៅ CAMBODIA AIRPORTS រស់នៅ​ខាងក្រោយ​មន្ទី​ពេទ្យរុស្ស៊ី ក្នុង​សង្កាត់​ទំនប់ទឹក ខណ្ឌបឹង​កេងកង រាជធានី​ភ្នំពេញ​។ ជិះ​ម៉ូតូ​ម៉ាក​PCX ពណ៌​ស លាយ​ក្រហម ពាក់​ផ្លាក​លេខ​ភ្នំពេញ​1HT.1265 ជិះ​តែម្នាក់ឯង​ដួល​បោក​ក្បាល​ស្លាប់​ភ្លាម​។​

​ប្រភព​បាន​ឲ្យ​ដឹងថា ​ដំបូង​ឡើយ​គេ​ឃើញ​បុរស​ម្នា​ក់បាន​បើកម៉ូតូ​យ៉ាង​លឿន​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ទិសដៅ​ពី​លិច​មក​កើត ខណ​:​មកដល់​ចំណុចកើតហេតុ​ខាងលើ​ក៏​ស្រាប់តែ​រេចង្កូត​មក​ខាងឆ្វេង​ដៃ​ទៅ​ប៉ះ​របាំង​ថ្ម​ពុះ​ចែក ទ្រូងផ្លូវ​បណ្តាល​ឲ្យ​ដួល​បោក​ក្បាល​នឹង​ថ្នល់​ស្លាប់​ភ្លាមៗ ចំណែក​ម៉ូតូ​រអិល​ខ្ទាត​ចម្ងាយ​ប្រមាណ​១០០​ម៉ែត្រ​ទៅដល់មុខ​ហាង​លក់​រថយន្ត ម៉ាស្តា បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្ន​ក​ធ្វើដំណើរ​តាមផ្លូវ និងសមត្ថកិច្ច បាន​យក​ទូរ​ស័​ព្ទ ជនរងគ្រោះ​ទំនាក់ទំនង​ទៅ​សាច់ញាតិ​ឲ្យ​មកដល់​កន្លែងកើតហេតុ​យំ​ស្រែក​យ៉ាងខ្លាំង​សោកស្តាយ​ដល់​ជនរងគ្រោះ​ដែល​បាន​ស្លាប់​។​

​ក្រោយពី​កើតហេតុ​ សមត្ថកិច្ច​បាន​ចុះមក​ដល់​ហើយ​វាស់វែងយក​ម៉ូតូ​ទៅ​រក្សាទុក​រង់ចាំ​ប្រគល់​ឲ្យ​នៅពេល​ក្រោយ​។ ចំណែក​សាកសព​ សមត្ថ​កិច្ច​ធ្វើ​កំណត់ហេតុ​រួច​ប្រគល់​ឲ្យ​ក្រុមគ្រួសារ​ដឹក​យកទៅ​វត្ត​ទួល​ទំពូង​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ល​/Ha