បុរស​ម្នាក់​បើករថយន្ត​ពន្លះ​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​៣​កង់​ក្រឡាប់​ផ្ងា​ជើង

330
ចែករម្លែក
  • 196
    Shares

ដោយ:​ចាន់តូ/​ភ្នំពេញ​ ៖ បុរស់​ម្នាក់​បើករថយន្ត​ហាយ​ឡែ​ន​ឌ័​រ​មួយគ្រឿង​ បោះពួយ​ទៅបុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​៣​កង់ ​បែក​រាយប៉ាយ​ពេញ​ផ្លូវ​រថយន្ត​ក្រឡាប់​ផ្ងា​ជើង​ម្ខាង​ម្ចាស់​រងរបួស​ស្រាល​គេចខ្លួនបាត់​។ កាលពី​វេលា​ម៉ោង​៣​និង​១០​នាទី​ទៀបភ្លឺ ឈានចូល​ថ្ងៃទី​២ ខែមករា​ឆ្នាំ​២០១៩ ស្ថិតនៅ​ចំណុច​ស្តុ​ប​ក្តាន់​ពីរ តាម​បណ្តោយ​ផ្លូវ​សហ​ព​ន្ធ័​រុស្សី ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។​

​តាម​ប្រភពព័ត៌មាន​ពី​ក​ន្កែ​ង​កើតហេតុ​បាន​ឲ្យ​ដឹងថា ​មុន​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​បើករថយន្ត​ហាយ​ឡែ​ន​ឌ័​រ​មួយគ្រឿង​ពណ៌​ទឹកប្រាក់ ​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AQ-5286​ធ្វើដំណើរ​ទិសដៅ​ពី​កើ​តទៅ​លិច បោះពួយ​ក្នុង​ល្បឿន​លឿន។ លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ ​បាន​រេ​ចង្កូត​មក​ខាងឆ្វេង​ដៃ​ជ្រុល​ទៅបុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​៣​កង់​ បែក​រាយប៉ាយ​ពេញ​ផ្លូវ។ ចំណែករថយន្ត​បាន​ឆ្លងទៅ​ផ្លូវ​ម្ខាង​ទៀត​ប្រមាណ​ជាង​១០​ម៉ែត្រ​ក្រឡាប់​ផ្ងា​ជើង​ម្ខាង ​ម្ចាស់​រថយន្ត​បាន​រង របួស​ស្រាល​ហើយ​បានគេច​ខ្លួន​ចេញពី​កន្លែងកើតហេតុ​បាត់ស្រមោល​។

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះមក​ដល់​ បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ​ចុះមក​ធ្វើការ​វាស់វែង​ យក​រថយន្ត​បង្ក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​ រង់ចាំ​ដោះស្រាយ​គ្នា​ទៅតាម​ផ្លូវច្បាប់​៕​B/

#