បុរស​ម្នាក់​បើករថយន្ត​ក្នុង​ល្បឿន​លឿន ទៅបុក​រថយន្ត​កូរ៉េ​ពីក្រោយ បណ្ដាល​ឲ្យ​រង​ការខូចខាត

376
ចែករម្លែក
  • 64
    Shares

ដោយ​: ម៉ា​រ៉ា / ភ្នំពេញ​: បុរស​ម្នាក់​ស្រវឹង​បើករថយន្ត​ម៉ាក​ឡង់​គ្រឺ​ស័​រ ទៅបុក​រថយន្ត​កូរ៉េ​ពីក្រោយ​ពេញទំហឹង បណ្ដាល​ឲ្យ​រង​ការខូចខាត​យ៉ាងដំណំ​។ ហេតុការណ៍​នេះ បង្ក​ការភ្ញាក់ផ្អើល​នៅវេលា​ម៉ោង​១១​និង​៤០​នាទី​យប់ ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៩ តាម​បណ្ដោយ​ផ្លូវ​ព្រះ​ន​រោ​ត្ដម ក្បែរ​សាលា​បញ្ញា​សាស្ត្រ ក្នុង​សង្កាត់​ទន្លេរ​បាសាក់ ខណ្ឌចំការមន​។​

​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា រថយន្ត​មួយគ្រឿង​ម៉ាក​ឡង់​គ្រឺ​ស័​រ​ពណ៌​ស ពាក់​ស្លាក់​លេខ ភ្នំពេញ 2AD 2992 បើកបរ​ក្នុង​ល្បឿន​លឿន ដោយ​បុរស​ម្នាក់​ក្នុងស្ថានភាព​ស្រវឹង ទិសដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មកដល់​ចំណុចកើតហេតុ​ក្បែរ សាលា​បញ្ញា​សាស្ត្រ ស្រាប់តែ​រ៉េ​ចង្កូត​ទៅបុក​រថយន្ត​កូរ៉េ​ពីក្រោយ​ពេញទំហឹង ខណៈដែល​រថយន្ត​កូរ៉េ​កំពុង​ចត​នៅលើ​ដងផ្លូវ​ព្រះ​ន​រោ​ត្ដម ចំណែក​រថយន្ត​សេរី​ទំនើប​បង្ក​ឲ្យ​រង​ការខូចខាត​យ៉ាងដំណំ​។ ហេតុ​ការគ្រោះថ្នាក់​ចរាចរណ៍​នេះ មិនមាន​បង្ករ​ឲ្យ​អ្នកណា​រងរបួស​ទេ​។​

​ក្រោយ​កើតហេតុ សមត្ថកិច្ច​ជំនាញ​បាន​ចុះ​ដល់ទី​តាំង​កើតហេតុ និង​ធ្វើការ​វាស់វែង​យក​រថយន្ត​ទាំង​២​គ្រឿង ទៅ​រក្សាទុក​នៅ​កា​រិ​យា​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ដោយ​ស្រាយ​នៅពេល​ក្រោយ​៕ ល​