បុរស​ម្នាក់​បើករថយន្ត​បុក​របាំង​ឃាំង​ការដ្ឋាន​ស្ពាន​អាកាស​ចោមចៅ​រង​ការខូចខាត​យ៉ាងដំណំ​

174
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: បុរស​ម្នាក់​បើករថយន្ដ​ព្រូស យ៉ាង​លឿន​ទៅបុក​ជាមួយនឹង​របាំង​ថ្ម តែ​គេ​ដាក់​បាំង​កា​ដ្ឋា​ន​សាងសង់​ស្ពាន​អាកាស​ចោមចៅ បណ្ដាល​ឲ្យ​រងរបួស​តែ​កុង​ម្នាក់​និង​រថយន្ត​កំពិត​ផ្នែក​ខាងមុខ យ៉ាងដំណំ កាលពី​វេលា​ម៉ោង ២​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃ​អង្គារ ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២០ ចំណុច​ខាងលិច​រង្វង់​មូល​ចោមចៅ ប្រមាណ​២០​ម៉ែត្រ​ស្ថិតនៅក្នុង​សង្កាត់​ចោម ចៅ​ទី ៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

​ជន​ដែល​បើករថយន្ត​បង្ក​មិន​ត្រូវបាន​ស្គាល់ឈ្មោះ​នោះទេ​ត្រូវបាន​រថយន្ត​សាមុយ​ដឹក​យកទៅ​សង្គ្រោះ​ភ្លាមៗ​ផងដែរ​។​

​ប្រភពពី​កន្លែងកើតហេតុ​ហេតុ​បាន​ឲ្យ​ដឹងថា ដំបូង​ឡើយ​គេ​ឃើញ​រថយន្ត​ម៉ាក​ព្រូស ពណ៌​ទឹកប្រាក់​គ្មាន​ស្លាក​លេខ បើក​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ទិសដៅ​ពី​លិច​មក​កើត​យ៉ាង​លឿន​ដូច​ហោះ​មកដល់​ចំណុចកើតហេតុ​ខាងលើ ក៏​រ៉េ​ចង្កូត​មក​ឆ្វេង​ដៃ​ជ្រុល​ទៅបុក​របាំង​ថ្ម និង​រនាំង​ដែក​ដែល​ដាក់​ភ្លើង​ភ្លឹបភ្លែតៗ ដែល​ដាក់​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស ត្រូវបាន​រថយន្តបុក​ប៉ើង​ប្រមាណ ប្រហែល​៥​ម៉ែត្រ​រង​ការខូចខាត​យ៉ាងដំណំ​។ ចំណែកឯ​រថយន្ត​វិល​មួយ​ជុំ​ទៅ​ទិស​ខាងលិច វិញ​។ រងរបួស​តែ​កុង​ធ្ងន់​ភ្លាមៗ ត្រូវបាន​រថយន្ត​សង្គ្រោះ​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ផងដែរ​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​ជំនាញ​ចុះមក​វាស់វែង​ស្ទូច​យក​រថយន្ត​បង្ក​ទៅ​រក្សាទុក​រង់ចាំ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕ ល​