បុរស​ម្នាក់​បើករថយន្ត​ទៅបុក​ដំរី​ថ្ម​ក្រឡាប់​ផ្ងារជើង​នៅ​ក្រុង​បាត់ដំបង​

720
ចែករម្លែក

ដោយៈ​គ្រញូង​/​បាត់ដំបងៈ​បុរស​ម្នាក់​ទំនងជា​ស្រវឹងស្រា​បាន​បើករថយន្ត​យ៉ាង​លឿន​រេ​ចង្កូត​ទៅបុក​រូប​សំ​ណាក​ដំរី​ស​នៅមុខ​វត្ត​ដំរី​ស​ស្ថិតក្នុង​ភូមិ​កម្ម​ករស​ង្កា​ត់​ស្វាយប៉ោ​ក្រុង​បាត់ដំបង​ហើយ​ក្រឡាប់​ផ្ងារជើង​ខ្លួនឯង​បណ្តាលឱ្យ​របួស​។​ហេតុការណ៍​នេះ​កើតឡើង​កាលពី​យប់​ថ្ងៃទី​១២​ខែធ្នូ​ឆ្នាំ​២០១៨​។​

​លោក​ម៉ែន​បូរី​មន្ត្រីនគរបាល​ចរាចរ​ណ៍​ខេត្ត​បានឱ្យដឹង​តៃកុង​រថយន្ត​បង្ក​មានឈ្មោះ​ជា​អរ​ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំមុន​របរ​លក់ដូរ​នៅ​ភូមិ​សង្កាត់​អូរ​ចារ​ក្រុង​បាត់ដំបង​បើកបរ​រថយន្ត​១​គ្រឿង​ម៉ា​កវី​ហ្គា​ពណ៌​ទឹកមាស​ពាក់​ស្លាក​លេខ​ភ្នំពេញ​2H5558​។​

មុនដំបូង​គេ​ឃើញ​រថយន្ត​ខាងលើ​បើកបរ​យ៉ាង​លឿន​ពី​ទិស​ខា​ជើង​ទៅ​ត្បូង​។​លុះ​មកដល់​ចំណុចកើតហេតុ​ក៍បាន​រេ​ចង្កូត​ទៅ​ឆ្វេង​ដៃ​បុក​រូបសំណាក​ដំរី​ថ្ម​ពណ៌​ស​ដែល​ដាក់តាំង​នៅមុខ​វត្ត​បណ្តាលឱ្យ​បាក់បែក​រូប​ដំរី​ហើយ​រថយន្ត​នោះ​ក៏​ក្រឡាប់​ដេក​លើ​ទ្រូង​ថ្នល់​បណ្តាលឱ្យ​អ្នកបើកបរ​រងរបួស​ស្រាល​។​

​ប្រភព​ដដែល​បានបញ្ជាក់​ថាបើ​តាម​សមត្ថកិច្ច​សន្និដ្ឋាន​ជំហាន​ដំបូង​ថា​អាចមកពី​អ្នកបើកបរ​ហូប​គ្រឿង​ស្រវឹង​ទើប​រេ​ចង្កូត​ទៅបុក​រូប​ដំរី​ថ្ម​ទៅវិញ​។​បច្ចុប្បន្ន​រថយន្ត​ត្រូវបាន​នគរបាល​ចរាច​រណ៍​ខេត្ត​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​ដើម្បី​ទុក​ដោះស្រាយ​នៅពេល​ក្រោយ​៕S/​