បុរស​ម្នាក់​បើក​រថយន្ដបុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ និង​បន្ត​បុក​ខ្លោងទ្វារផ្ទះ​ប្រជាពលរដ្ឋ​ទៀត​

843
ចែករម្លែក

​ដោយ​: ម៉ា​រ៉ា / ភ្នំពេញ​: បុរស​ម្នាក់​ទំនេរ​ជា​ស្រវឹងស្រា បាន​បើករថយន្ដ​ទំនើប​មួយគ្រឿង​មក​បុក និង​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ បណ្ដាល​ឲ្យ​បាក់​អស់​មួយ​កង់ ហើយ​មិនទាន់​អស់​ល្បឿន ក៏​បន្ដ​ទៅបុក​និង​ខ្លោងទ្វារ​របស់​ប្រជាពលរដ្ឋ បណ្ដាល​ឲ្យ​រង​ការខូចខាត​មួយចំណែក​ទៀត​។ ហេតុការណ៍​នេះ​បង្ក​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​២ និង ១៥​នាទី​យប់​ឈានចូល​នៅ​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ក្បែរ​ក្ដាន់​២ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​យោងតាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​និង​កន្លែងកើតហេតុ​បាន​ប្រាប់​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​ទំនងជា​ស្រវឹងស្រា​បាន​បើករថយន្ដ​ទំនើប​ម៉ាក​លិច​ស៊ី​ស​470 ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​2N-3923 បានធ្វើ​ដំណើរ​ពី​ទិសដៅ​ពី​កើតមក​លិច​ក្នុង​ល្បឿន​លឿន​ពេលមកដល់​ចំនុចកើតហេតុ​ក៏បាន​រេ​ចង្កូត​មក​បុក​និង​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​បណ្ដាល​ឲ្យ​បាក់​អស់​មួយ​កង់ ខ​ណះ​នោះ​រថយន្ដ​មិនទាន់​អស់​ល្បឿន​ក៏បាន​បន្តដំណើ​ទៅបុក​ដើមឈើ​និង​បុក​និង​ខ្លោងទ្វារ​បស់​ប្រជាពលរដ្ឋ​បណ្ដាល​ឲ្យ​រង​ការ​ខូច​ខា​ខ្លោងទ្វារ​តិចតួច​ចំណែកឯ​រថយន្ដ​វិញ​រង​ការខូចខាត​ផ្នែក​ពីមុខ​យ៉ាងដំណំ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​មិនមាន​របួស​ឡើយ​។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ ចុះមក​ធ្វើការ​វាស់វែង​យក​រថយន្ត​បង្ក ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៅ​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​គ្នា​ទៅតាម​ផ្លូវច្បាប់​៕ ល​