បុរស​ម្នាក់​បើ​ក​រថយន្ត​បោះពួយ​យ៉ាង​លឿន ​បាន​រេ​ចង្កូត​បុក​បង្គោល​ភ្លើ​ង​ថ្ម​បាក់​អស់​១​ដើ​ម​

144
ចែករម្លែក

ដោយ:ចាន់តូ​/​ភ្នំពេញ ​៖ បុរស​ម្នាក់​ស្រវឹងស្រា​បាន បេី​ករថយន្ត​ស៊េរី​ទំនេី​ប​មួយគ្រឿង បោះពួយ​យ៉ាង​លឿន​បាន​រេ​ចង្កូត​ទៅបុក​និង​បង្គោល​ភ្លេី​ង​ថ្ម​បាក់​អស់​១​ដេី​ម កៀប​ជាប់​ទៅមុខ​លែងរួច​។ ហេតុការណ៍​នេះ​កេី​ត​ឡេី​ង​នៅវេលា ម៉ោង​១១​និង​៣០​នាទី​យប់ ថ្ងៃ​ព្រហស្បតិ៍ ទី​១៧ ខែតុលា ឆ្នាំ​២០១៩ នៅតាម​បណ្ដោយ​ផ្លូវ បេតុង​ទួល​ពង្រ ស្ថិតក្នុង​ភូមិ​ម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។​

​តាម​ប្រភព​ព័​ត៍​មានបាន​ឲ្យ​ដឹងថា នៅមុន​ពេល​កេី​ត​ហេតុ​គេ​បាន​ឃេី​ញ​បុរស​ម្នាក់​ក្នុងស្ថានភាព​ស្រវឹងស្រា​បាន​បេី​ក​រថយន្ត​ស៊េ​រ៊ី​ទំនេី​ប​មួយគ្រឿង​ម៉ាក FORD F150 LIMETED ពណ៌​ខ្មៅ ពាក់​ផ្លាក​លេខ ភ្នំពេញ 2BF-5000 បោះពួយ​យ៉ាង​លឿន តាម​បណ្ដោយ​ផ្លូវ​បេតុង ទួល​ពង្រ ក្នុងទិសដៅ​ពី​កេី​តទៅ​លិច។ ខ​ណៈមកដល់​ចំណុច​កេី​ត​ហេតុ​ខាង​លេី ស្រាប់តែ​រេ​ចង្កូត​មក​ខាងស្ដាំ​ដៃ ជ្រុល​ទៅបុក​នឹង​បង្គោល​ភ្លេី​ង​ថ្ម​ពេញទំហឹង បណ្ដាល​ឲ្យ​បាក់​អស់​១​ដេី​ម កៀប​ជាប់​ទៅមុខ​លែងរួច ចំណែកឯ​រថយន្ត​រង​ការខូចខាត​យ៉ាងដំណំ ប៉ុន្តែ​មិន​បង្កឲ្យ​ន​ណារ ម្នាក់​រងរបួស​នោះទេ ។​

​ក្រោយ​កេី​ត​ហេតុ​ភ្លាមៗ ម្ចាស់​រថយន្ត​បង្ក​បានរត់គេចខ្លួន​បាត់ ដោយ​បន្សល់ រថយន្ត​ទុក​ឲ្យ​សមត្ថកិច្ច​ជំនាញ​ចុះមក​ធ្វើការ​វាស់វែង និង​ស្ទូច​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជេី​ង​គោក រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​តាមផ្លូវ​ច្បាប់៕​B/Ha