បុរស​ម្នាក់​បែកក្បាល​ឈាម​ហូរ​ស្រោច​ដោយ​រង​នឹង​បំពង់​ទីប​របស់​ជន​២​នាក់​ដែល​ព្រួត​គ្នា​វាយ​

890
ចែករម្លែក

​(​ពោធិ៍សាត់​)៖​ជនដៃដល់​២​នាក់​បាន​ព្រួត​គ្នា​យក​បំពង់​ទីប​វាយ​ទៅលើ​បុរស​ម្នាក់​បណ្តាល​ឲ្យ​បែកក្បាល​ហូរឈាម​ស្រោច​ខ្លួន​រងរបួស​ធ្ងន់​ខណៈ​ពួកគេ​ផឹក​ស្រវឹង​យោក​ជាំ​ដោយបាន​ទាស់សម្តី​គ្នា​។​អំពើ​ហឹ​ង្សា​ដោយ​ចេតនា​នេះ​បាន​បង្កឡើង​នៅត្រង់ចំណុច​អូរ​ជាំ​ស្លា​ស្ថិត​ក្នុងភូមិ​ឯកភាព ឃុំ​ថ្មដា ស្រុក​វាលវែង ខេត្តពោធិ៍សាត់​កាលពី​រសៀល​ថ្ងៃទី​១៧​ខែសីហា​ឆ្នាំ​២០១៧​។​

​មន្ត្រីនគរបាល​រដ្ឋបាល​ថ្មដា​បាន​ឲ្យ​ដឹងថា ជនបង្ក​ទី​១ ឈ្មោះ ឃុំ សំណាង ភេទ​ប្រុស អាយុ ២២​ឆ្នាំ ជនជាតិខ្មែរ មាន​ទី​លំ​ភូមិ​ចេក​ចៅ ឃុំ​កំពង់​ពោធិ៍ ស្រុក​ក្រគរ​។​ទី​២ ឈ្មោះ សូ​យ សិទ្ធ ភេទ​ប្រុស អាយុ ២៧​ឆ្នាំ ជនជាតិខ្មែរ មាន​ទី​លំ​ភូមិ​ពោធិ៍​របង ឃុំ​កំពង់​ពោធិ៍ ស្រុក​ក្រគរ បច្ចុប្បន្ន អ្នក​ទាំង ២​នាក់ មាន​មុខរបរ​ជាជាង​ដែក បាន​ស្នាក់នៅ​ភូមិ​.​ឃុំ​កើតហេតុ​ខាងលើ​។ ចំណែក​ជន​រងរបួស​ឈ្មោះ គុំ ញ៉​ច ភេទ​ប្រុស អាយុ ៤២​ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ចំណុច និង​ភូមិ​..​ឃុំ​កើតហេតុ​កើតហេតុ មុខរបរ​កម្មករ​ក្រុមហ៊ុន​ចិន​ធ្វើ​ផ្លូវ បាន​រងរបួស​ធ្ងន់​កំពុង​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ប្រ​ម៉ោ​យ​។​

​ប្រភព​ដដែល​បាន​បន្តថា ចំពោះ​ជនសង្ស័យ​ទាំង​ចំនួន ២​នាក់ បាន​បញ្ជូនទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​វាលវែង ដើម្បី​រាបចំ​សំណុំ​ឯកសារ​បញ្ជូនបន្ត​នីតិវិធី​៕S/​ដោយ​៖​ហូ​សាន់​