បុរស​ម្នាក់​ប៉ុនប៉ង​រំលោភ​ក្មេងស្រី​អនីតិជន ត្រូវ​មហាជន​ចាប់វាយ​ទ្រោម​ខ្លួន​

857
ចែករម្លែក

​ដោយ​: គ្រញូង / បាត់ដំបង​: បុរស​ម្នាក់​ត្រូវ​ប្រជាពលរដ្ឋ​ជិះ​មូ​តូ​ដេញចាប់បាន ហើយ​នាំគ្នា​វាយ​ម្នា​ក់មួយ​ដៃ​មួយ​ជើង បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ ដោយ​ចោទ​ពីបទ​ប៉ុនប៉ង​ចាប់រំលោភ​ក្មេងស្រី​អនីតិជន​មិនបាន​សម្រេច ប្រព្រឹត្ត​កាលពី​ម៉ោង​ប្រមាណ​៣​រសៀល​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ ឃុំ​វត្ត​តា​មិ​ម ស្រុក​សង្កែ ហើយ​ជិះ​មូ​តូ​រត់​រហូតដល់​មុខ​វត្ត​កណ្តាល ស្ថិតក្នុង​ភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ទើប​ចាប់បាន ហើយ​ប្រគល់​ឲ្យ​ប៉ូលិស​ស្នងការ​ខេត្ត​យកទៅ​សួរនាំ​។​

​ប្រភព​នៅ​កន្លែងកើតហេតុ បាន​ប្រាប់ថា ជនសង្ស័យ​មានឈ្មោះ វ៉ាន់ គឹម​ស្រស់ អាយុ​៣០​ឆ្នាំ​។ ចំណែក​កុមារី​រងគ្រោះ​មាន​អាយុ​១១​ឆ្នាំ នៅ​ភូមិ​ឃុំ​វត្ត​តា​មិ​ម ស្រុក​សង្កែ​។ ចំណែក​លោក ស៊ុន សុវណ្ណ អធិការ​ស្រុក​សង្កែ​ពេល​សួរនាំ​គាត់​ឆ្លើយថា មិនមែន​កើត​ក្នុង​ទឹកដី​ស្រុក​គាត់​ទេ​។​

​ឪពុក​ក្មេងស្រី​រងគ្រោះ​បាន​ប្រាប់ថា នៅឯ​លំនៅដ្ឋាន​ស្ថិតក្នុង​ភូមិ​វត្ត​តា​មឹ​ម ឃុំ​វត្ត​តា​មឹ​ម មាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ បាន​ចូលទៅក្នុង​បន្ទប់ដេក​កូនស្រី​គាត់ ហើយ​ទាញ​កូនកាំបិត​ភ្ជង់ និង​បាន​យក​កាំបិត​កាត់​ខោអាវ​អស់ រួច​គំរាម​ប៉ុនប៉ង​រំលោភ ប៉ុន្តែ​បាន​លោក​ទៅ​ទាន់​ជន​ខាងលើ ក៏បាន​ជិះ​ម៉ូតូ​រត់ គាត់​ក៏​ស្រែក​ឆោឡោឡើង​ផ្អើល​ដល់​អ្នកភូមិ​ជួយ​ជិះ ម៉ូតូ​ដេញតាម​ចាប់ ប្រកៀក​ប្រកិត​ពេញ​ក្រុង​តែម្តង​។ ទីបំផុត​ជនសង្ស័យ​ត្រូវ​ចាប់ខ្លួនបាន​នៅត្រង់ចំណុច​មុខ​វត្ត​កណ្តាល ក្នុងភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។​

​បន្ទាប់ពី​ការចាប់​បាន​សាច់ញាតិ​ក្រុមគ្រួសារ​កុមារ​រងគ្រោះ​នេះ បាន​ព្រមាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ខាងលើ​ម្នាក់​មួយ​ដៃ​ម្នាក់​មួយ​ជើង​បែក​ឈាម​ពេញមុខ​មាត់ ហើយ​ត្រូវ​សមត្ថកិច្ច​ទៅដល់​ល្មម ក៏​នាំ​ខ្លូន​ជនសង្ស័យ​នេះ ទៅកាន់​ស្នងការ ដើម្បី​បន្ត​នីតិវិធី​៕