បុរស​ម្នាក់​ប៊ិះ​អស់​ជីវិត​ពេល​សម្តែង​ជាមួយ​ពស់​

940

ពាក្យចាស់​ពោលថា “​លលេង​កូនក្មេង​គង់​អាប់យស លលេង​នឹង​ពស់​គង់​ចឹក​ផ្សា​”​។ ពាក្យ​នេះ​ជា ការ​រំ​ដាស់​ដាស់តឿន​ដល់​មនុស្ស​ជំនាន់​ក្រោយ​ឱ្យ​ចងចាំ​ទុក ហើយ​គួរ​ចៀសវាង​។ ប៉ុន្តែ​ដោយសារ មិន​ស្តាប់​ពាក្យចាស់​បុរស​ម្នាក់​ប៊ិះ​នឹង​អស់​ជីវិត​ដោយសារ​ពស់​អំឡុងពេល​សម្ដែង​ផ្ទាល់​នៅ​ស្រុក ម៉ៅ (Mau) រដ្ឋ​អ៊ុត​តា ប្រា​ដេ​ស (Uttar Pradesh) ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃទី​២០ ខែមីនា​។​

​ពស់ថ្លាន់​ដែល​គាត់​ចិញ្ចឹម​បាន​ព្យាយាម​រឹត​ក​របស់គាត់ ធ្វើឱ្យ​គាត់​ថប់ដង្ហើម​ហើយ​សន្លប់​ស្តូកស្តឹង នៅនឹងកន្លែង ប៉ុន្តែ​មនុស្ស​ជាច្រើន​ដែល​ទស្សនា​ផ្ទាល់​គិតថា​វា​គ្រាន់តែ​ជា​ផ្នែក​មួយ​នៃ​ការសម្តែង ប៉ុណ្ណោះ ហើយ​មិន​ចាប់អារម្មណ៍​ថា​ពស់​លេង​មែនទែន​ឡើយ​។​

​ទីបំផុត ដោយ​ឃើញ​ទំនងជា​មិន​ស្រួល បុរស ៣ នាក់​បាន​ស្ទុះ​ទៅ​ទាញ​ពស់​ចេញពី​គាត់​។ ពួកគេ​បាន​បញ្ជូន​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យ​រដ្ឋ​មួយកន្លែង​ប៉ុន្តែ​ត្រូវបាន​ពេទ្យ​ផ្ទេរ​ទៅ​មន្ទីរពេទ្យ មួយទៀត​។ ហើយ​ពេលនេះ​គេ​មិនដឹងថា​តើ​ស្ថានភាព​របស់គាត់​យ៉ាងណា​ហើយ​ទេ​៕ ប្រែ​សម្រួល​: ខុម​