បុរស​ម្នាក់​ប្រើពេល ៧០ ឆ្នាំ​ផលិត​បាន​កង​នាវាចម្បាំង​ជិត ៥០០ គ្រឿង​យ៉ាង​អស្ចារ្យ​

1140
ចែករម្លែក

កំពូល​អ្នកជំនាញ​លាក់​មុខ​ម្នាក់​ឈ្មោះ ហ្វី​លី​ប វ៉ា​រ៉េ​ន (Philip Warren) មកពី​ប្ល៊ែ​ន​ហ្វ​ដ (Blandford) សង្កាត់​ដ​ស៊ីត (Dorset) ប្រទេស​អង់គ្លេស បាន​ចំណាយពេល ៧០ ឆ្នាំ​ផលិត​កង​នាវាចម្បាំង​បាន​រហូតដល់​ទៅ ៤៨៤ គ្រឿង​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​។​

​លោកតា ហ្វី​លី​ប វ៉ា​រ៉េ អាយុ ៨៧ ឆ្នាំ​បាន​ចំណាយ​ភាព​យុវវ័យ​របស់គាត់​តាំង​ពី​អាយុ ១៧ ឆ្នាំ​ផ្តោត​យកចិត្តទុកដាក់​ទៅលើ​ការផលិត​នាវា​ដោយ​ដៃ និង​បាន​ផលិត​រាល់​ម៉ូត​ចម្លង​នាវា ចម្បាំង​ក្នុង​ជួរ​កងទ័ព Royal Navy របស់​អង់គ្លេស ចាប់តាំងពី​ឆ្នាំ​១៩៤៥ ដោយ​ប្រើ​ឈើគូស អស់​ដល់​ទៅ​ជាង​មួយ​លាន​ដើម​។​

​ហើយ​កាលពីពេល​ថ្មីៗ​នេះ គាត់​បាន​ផលិត​បង្ហើយ​ម៉ូត​ចម្លង​នាវា​ផ្ទុក​យន្តហោះ HMS Queen Elizabeth Aircraft Carrier ដែល​បាន​ចំណាយពេល ៨ ខែ​។

​សូមបញ្ជាក់ថា នាវា​ចម្លង​ទាំងអស់​សុទ្ធតែ​ត្រូវបាន​ផលិត​ដោយ​ដៃ ដោយ​គ្រាន់តែ​ប្រើ​បន្ទាត់ ផ្លែ​ឡា​ម និង​ជ័រកាវ​ប៉ុណ្ណោះ​ជា​ជំនួយ​ប៉ុណ្ណោះ ប៉ុន្តែ​ការ​រចនា​មាន​ភាព​លម្អិត​យ៉ាង​អស្ចារ្យ​៕ ប្រែ​សម្រួល​: ខុម​