បុរស​ម្នាក់​ប្រើ​មន្តអាគម​ចាក់​ម្ជុល​ជាច្រើន​ដើម​ចូល​រាងកាយ​កុមារី​អាយុ ៣ ឆ្នាំ​

1997
ចែករម្លែក

​រូបភាព​កាំរស្មីអ៊ិច​ដ៏​គួរឱ្យ​រន្ធត់​ទាំងនេះ​បង្ហាញ​ពី​ម្ជុល​ប្រវែង​៥,០៨ សង់ទីម៉ែត្រ​រហូតដល់​ទៅ ៧ ដើម​ដោត​ជាប់​ក្នុង​រាង​របស់​កុមារី​អាយុ ៣ ឆ្នាំ​ម្នាក់​។
​ទាក់ទិន​ករណីនេះ​បុរស​ម្នាក់​ជាប់​ចោទថា​បានធ្វើ​ទារុណកម្ម​នាង​ដោយ​ការប្រើ​មន្តអាគម​អូមអាម​។

​យោងតាម​សេចក្តីរាយការណ៍​ឱ្យដឹងថា កុមារី​ដែល​គេ​មិន​បញ្ចេញ​ឈ្មោះ​មកពី​ស្រុក​បាន​គូ​រ៉ា (Bankura) រដ្ឋ​វ៉េ​ស បេន​ហ្គា​ល (West Bengal) ប្រទេស​ឥណ្ឌា រូបនេះ​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ SSKMHospital ស្ថិតក្នុង​ទីក្រុង​កូ​ល​កាតា (Kolkata)​។
​ ​
​ក្រោយពី​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ ក្រុម​វេជ្ជបណ្ឌិត​បាន​ពិនិត្យឃើញថា មាន​ម្ជុល​ដល់​ទៅ ៧​ដើម​ដោត​ជាប់ នៅក្នុង​ពោះ​របស់​នាង ហើយ​នាង​បាន​បាក់ដៃ​ម្ខាង​គួរឱ្យ​អាសូរ​ជា​ពន់ពេក​។ កុមារី​រងគ្រោះ​បានទទួល ការវះកាត់​យក​ម្ជុល​ទាំងនេះ​ចេញ​កាលពី​ថ្ងៃ​អង្គារ​ទី​១៨ ខែកក្កដា​។
​ ​
​ម្តាយ​របស់​នាង​បាន​ប្រាប់​វេជ្ជបណ្ឌិត​ថា ម្ជុល​ទាំងនោះ​ត្រូវបាន​បុរស​ចំណាស់​ម្នាក់​ដែល​ខ្លួន​ធ្វើការ​ស៊ីឈ្នួល​ឱ្យ ចាក់​ចូលក្នុង​រាងកាយ​កូនស្រី​របស់ខ្លួន​ចន្លោះ​ពី ១៧ ទៅ ២២ ថ្ងៃ​មកហើយ​។ ចំណែកឯ​បុរស​ជាប់ចោទ ខាងលើ​ត្រូវបាន​ចាប់ខ្លួន​ដើម្បី​ផ្តន្ទាទោស​ទៅតាម​ផ្លូវច្បាប់​៕ ​ប្រែ​សម្រួលៈ​ខុម​