បុរស​ម្នាក់​ផឹកស្រា​ស្រវឹង​ជោក បើករថយន្ត​ទៅបុក​រះ​ផ្ទះ​ប្រជាពលរដ្ឋ​ខូចខាត​យ៉ាងដំណំ​

329
ចែករម្លែក

ដោយៈ សាវ​រក្ស / ភ្នំពេញ​: បុរស​ម្នាក់​រួម​ដំណើរ​និង​បុរស​២​នាក់​ទៀត ស្រវឹងស្រា​បាន​បើកបរ​រថយន្ត​ដឹកទំនិញ​យ៉ាង​លឿន ទៅបុក​ម៉ូតូ​កង់​បី​ឥណ្ឌា ហើយក៏​បន្ត​ទៅបុក​ផ្ទះ​ប្រជាពលរដ្ឋ​រួមទាំង​ម៉ូតូ​២​គ្រឿង និង​ថយ​ទៅបុក​រថយន្ត​មួយគ្រឿង​ទៀត ខូចខាត​យ៉ាងដំណំ​។ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២ និង​១០ នាទី​យប់​រំលង អធ្រាត្រ​ឈានចូល ថ្ងៃ​អង្គារ ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៩ ត្រង់ចំណុច​ខាងជើង​វត្ត​ទួល​សង្កែ​ប្រមាណ​១៥០​ម៉ែត្រ ស្ថិតនៅ​ក្នុងភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌឫស្សីកែវ​។​

​តាម​ប្រភពពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា ដំបូង​ឡើយ​គេ​ឃើញ​រថយន្ត​ម៉ាក ISUZU ដឹកទំនិញ មួយគ្រឿង ពណ៌​ស ពាក់​ផ្លាកលេខ​ភ្នំពេញ 2AM 3759 បើក​តាម​បណ្ដោយ​ផ្លូវ​បេតុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង យ៉ាង​លឿន​ដោយ​ភាពស្រវឹង​ផង​នោះ ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ ក៏​រ៉េ​ចង្កូត​មក​ខាងស្ដាំ​ដៃ​ជ្រុល​ទៅបុក​និង​ម៉ូតូ​កង់​បី​ឥណ្ឌា ពណ៌​ស គ្មាន​ផ្លាកលេខ​ដែល​ចត​ស្ងៀម​នៅលើ​ចិញ្ចើមផ្លូវ បណ្ដាលឱ្យ​ខូចខាត​យ៉ាងដំណំ ហើយក៏​បន្ត​ទៅបុក​ផ្លាក ផ្ទះសំណាក់​បាក់​អស់​១​ដើម ថែមទាំង​បុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​បាក់​ទ្វារផ្ទះ​និង​ខូចខាត​អីវ៉ាន់​លក់​ចាប់ហួយ​រាយប៉ាយ​ពេញ​ផ្ទះ​និង​រង​ការ ខូចខាត​ម៉ូតូ​សង់​កូរ៉េ ម៉ូតូ​វ៉េវ អស់​២​គ្រឿង​បន្ថែមទៀត​។ អ្នកបើករថយន្ត​បង្ក​បាន​បើក​ថយក្រោយ​បំណង​បើក​រត់ ក៏ត្រូវ​នឹង​រថយន្ត​វី​ហ្គោ ពណ៌​ស មួយគ្រឿង​ទៀត​មិនមាន​ស្លាក​លេខ​បាន​ខូចខាត​ផ្នែក​ខាងមុខ​យ៉ាងដំណំ​កល់​ជាប់​ទៅ​លែងរួច​ហើយក៏​បាន​ឈប់​រថយន្ត ចុះ​ចេញពី​រថយន្ត​បម្រុង​រត់​តែ​ត្រូវបាន​ប្រជា ពលរដ្ឋ​ក៏​ដូច​ម្ចាស់ផ្ទះ​ហ្នឹង​ចាប់បាន​តៃកុង​ម្នាក់ រត់​រួច​ពីរ​នាក់ ក្នុង​ហេតុ​ការ​ណ៏​គ្រោះថ្នាក់ ចរាចរ​ណ៏​នេះ​មិនមាន​អ្នករងរបួស​នោះទេ​។​

​ក្រោយពី​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បានមក​ដល់​ហើយ​គាត់​ទំនាក់ទំនង​ទៅ​ជំនាញ ចរាចរណ៍​មក​វាស់វែង​យក​រថយន្ត និង​ម៉ូតូ​កង់​បី ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ខណ្ឌឫស្សីកែវ រង់ចាំ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕ ល​