បុរស​ម្នាក់​មាន​ក្បាល​ធន់​នឹង​ដែកគោល និង​មាន​ថ្គាម​មហា​រឹងមាំ​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​

281

​បុរស​ម្នាក់​ឈ្មោះ​នួ​ឡាន អា​លី​ស​ហេ​រ៉ូ​វ (Nurlan Alisherov) មក ពី​ប្រទេស​កៀ​ហ្ស៊ី​ស៊ី​ស្ថាន បានបង្ហាញ ទេពកោសល្យ​ក្បាល​ដែក​របស់ខ្លួន​គួរឱ្យ ព្រឺព្រួច នៅក្នុង​រដ្ឋធានី​ប៊ី​ស្កេ​ក ប្រទេស កៀ​ហ្ស៊ី​ស៊ី​ស្ថាន កាលពី​ថ្ងៃ​ចន្ទ ដើម សប្តាហ៍​នេះ ។​
​ ​
​បុរស​មហា​កម្លាំង​នេះ មាន ឈ្មោះ​ល្បីល្បាញ ដោយសារ​ក្បាល របស់គាត់​រឹងមាំ​ប្រៀបបាន​ដែកថែប និង​មាន​ថ្គាម ដ៏​មហា​រឹងមាំ​ស្ទើរ​មិនគួរ ឱ្យ​ជឿ ។ គាត់​តែងតែ​ធ្វើឱ្យ​មនុស្ស​ចោម រោម​មើល​គាត់ ពេល​គាត់​សម្តែង​ការយក​ឈើ ដែលមាន​សុទ្ធតែ​ដែកគោល វែងៗ​សំពង​លលាដ៍ក្បាល​របស់គាត់ ដោយ​គ្មាន​បញ្ហា និង​ប្រើ​មាត់​អូស រថយន្ត​ធំៗ​រួច យ៉ាង​អស្ចារ្យ ។​
​ ​
​លោក​នួ​ឡាន បាន​អះអាងថា គាត់​អាច​លើក​ដុំ​ដែក​ទម្ងន់​ដល់​ទៅ ២៥០​គីឡូក្រាម​ដោយ​ប្រើតែ​មាត់ទទេ ។ គាត់​និយាយថា ក្រុម​វេជ្ជបណ្ឌិត អាមេរិក មិន​ជឿថា លលាដ៍ក្បាល​របស់ គាត់​បាន​ពី​ធម្មជាតិ​នោះទេ ហើយ​ថែម ទាំង​ថតកាំរស្មីអ៊ិច​ពិនិត្យមើល​ក្បាល របស់គាត់​ទៀតផង ។​
​ ​
​មិនតែប៉ុណ្ណោះ គាត់​ក៏​អះអាង ដែរ​ថា គាត់​បាន​ប្រើ​មាត់​ខាំ​អូស​រថយន្ត ក្រុង​ទម្ងន់​បី​តោន បាន​ចម្ងាយ​ផ្លូវ​បី គីឡូម៉ែត្រ ទៀតផង ៕ ប្រែ​សម្រួល​៖ ខុម​