បុរស​ម្នាក់​មាន​ជំងឺ​ប្រចាំកាយ​មើល​មិនជា​សោះ ចុងក្រោយ​សម្រេច​ចងក​សម្លាប់ខ្លួន​

366

ដោយ​: សាវ​រក្ស / ភ្នំពេញ​: បុរស​ម្នាក់​មាន​ជំងឺ​ឈឺ​អស់​រយៈពេល​១​ឆ្នាំ​មកហើយ និង​ចេះតែ​រអ៊ូ​ថា “​ឈឺ​មើល​មិនជា​សោះ​ចង់តែ​ស្លាប់​ទេ​” បាន​ដាច់ចិត្ត​បញ្ចប់ជីវិត​ខ្លួនឯង ដោយ​ចងក​សម្លាប់ខ្លួន​។ ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង​១០​ព្រឹក​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០១៨ ចំណុច​ផ្ទះ​លេខ​៧៧​ផ្លូវ​៥៩៨ ផ្ទះ​៣៧ ក្រុមទី​៥ ភូមិ​ទួល​ពពែរ សង្កាត់​ទួ​សង្កែ​២ ខណ្ឌឫស្សីកែវ​។​

​សមត្ថកិច្ច​ឱ្យដឹងថា អត្តឃាត​ជន​ឈ្មោះ ណៃ ឡុង​ហេង ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​មន្ត្រី​ក្រសួង​អប់រំ មាន​ទីលំនៅ​ផ្ទះជួល សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មាន​ស្រុកកំណើត​ភូមិ​ក្តី ឃុំ​ព្រៃ​តា​ហ៊ូ ស្រុក​ស្ទឹងសែន ខេត្តកំពង់ធំ​។

​ប្រភព​បាន​ឲ្យ​ដឹងថា តាម​ការសាកសួរ​ពី​ម្តាយ​ឈ្មោះ តាន់ សុខ​ហៀ​ង ភេទ​ស្រី អាយុ​៦៦​ឆ្នាំ បាន​ប្រាប់ថា សព​មាន​ជំងឺ​ឈឺ​អស់​រយៈពេល​១​ឆ្នាំ​មកហើយ (​មាន​សំបុត្រ​ពេទ្យ​និង​ថ្នាំពេទ្យ​បញ្ជាក់​) និង​ចេះតែ​រអ៊ូ​ថា “​ឈឺ​មើល​មិនជា​សោះ​ចង់តែ​ស្លាប់​ទេ​”​។​

​សមត្ថកិច្ច​ជំនាញ​បញ្ជាក់ថា សព​ស្លាប់​ដោយ​អត្តឃាត​ខ្លួនឯង​ប្រា​ដក​មែន​។ សព​ត្រូវ​បានប្រគល់​ឲ្យ​ក្រុមគ្រួសារ​ដឹកយក​ទៅធ្វើ​បុណ្យ នៅ​ស្រុកកំណើត​ខេត្តកំពង់ធំ​៕ ល​